សេចក្ដីជូនដំណឹងនេះពន្យល់អំពីរបៀបដែលយើង (ក្រសួងសុខាភិបាលរដ្ឋាភិបាលអូស្ត្រាលី) គ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ស្របតាមកាតព្វកិច្ចរបស់យើង នៅក្រោម ច្បាប់ឯកជនភាព ឆ្នាំ 1988 (ច្បាប់ឯកជនភាព) ប្រសិនបើអ្នកជ្រើសរើស ចុះឈ្មោះចំណាប់អារម្មណ៍របស់អ្នកសម្រាប់ការចាក់វ៉ាក់សាំងជំងឺ COVID-19 ដោយប្រើ ប្រព័ន្ធចុះឈ្មោះចំណាប់អារម្មណ៍របស់អ្នកនៅលើអ៊ីនធឺណិត។
ព័ត៌មានដែលយើងប្រមូល
យើប្រមូលព័ត៌មានផ្ទាល់ខ្លួនអំពីអ្នកដែលបានបញ្ចូល ដោយប្រើប្រព័ន្ធចុះឈ្មោះ ចំណាប់អារម្មណ៍របស់អ្នក រួមមាន ព័ត៌មានរបស់អ្នកដូចតទៅ៖
- នាមខ្លួន និងនាមត្រកូល
- អាយុ
- រដ្ឋ ឬដែនដី
- លេខកូដប្រៃសណីយ៍
- អាសយដ្ឋានអ៊ីមែល និង/លេខទូរសព្ទដៃ (អ្នកអាចជ្រើសរើសបញ្ចូលតែមួយ ឬទាំងពីរនៃព័ត៌មានលម្អិតទាំងនេះ ជាមធ្យោបាយមួយសម្រាប់ឱ្យយើងទាក់ទងអ្នក)។
យើងក៏នឹងកត់ត្រាចម្លើយរបស់អ្នកទៅនឹងសំណួរនានាដែលមាននៅក្នុង ឧបករណ៍ពិនិត្យមើលសិទ្ធិទទួលបានវ៉ាក់សាំង សម្រាប់គោលបំណងក្នុងការជូនដំណឹង នៅពេលដល់ពេលត្រឹមត្រូវ សម្រាប់អ្នកធ្វើការណាត់ជួប ឬទទួលវ៉ាក់សាំង។ ព័ត៌មានបន្ថែមស្ដីពីរបៀបដែលព័ត៌មាន ផ្ទាល់ខ្លួនរបស់អ្នកត្រូវបានគ្រប់គ្រង នៅក្រោមឧបករណ៍ពិនិត្យមើល សិទ្ធិទទួលបានវ៉ាក់សាំង អាចរកឃើញនៅឯ គោលការណ៍ឯកជនភាព របស់ Healthdirect។
នៅដំណាក់កាលនេះនៃ វ៉ាក់សាំង COVID-19 និងយុទ្ធសាស្ត្រព្យាបាល, ប្រព័ន្ធចុះឈ្មោះ ចំណាប់អារម្មណ៍របស់អ្នក មានសម្រាប់តែមនុស្សដែលមានអាយុ 18 ឆ្នាំ ឬច្រើនជាងនេះប៉ុណ្ណោះ។ ប្រសិនបើអ្នកដាក់បញ្ជូនព័ត៌មានរបស់អ្នកជំនួសមុខឱ្យអ្នកណាម្នាក់ អ្នកត្រូវតែជា ឪពុម្ដាយ/អាអាណាព្យាបាលផ្លូវច្បាប់របស់ពួកគេ ឬមានការអនុញ្ញាតពីពួកគេឱ្យធ្វើដូច្នេះ។
ហេតុផលដែលយើងប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក
យើងប្រមូលព័ត៌មាននេះដើម្បីឱ្យយើងអាចជូនដំណឹងដល់អ្នកនៅពេលអ្នកមានសិទ្ធិធ្វើការណាត់ជួបបានដើម្បីទទួលការចាក់វ៉ាក់សាំង COVID-19 របស់អ្នក ឬដើម្បីជូនដំណឹងអំពី ការមានវ៉ាក់សាំង COVID-19 នៅក្នុង តំបន់របស់អ្នក។ យើងនឹងប្រើប្រាស់លេខទូរសព្ទដៃ ឬអាសយដ្ឋានអ៊ីមែលដែលអ្នកបានផ្ដល់ដើម្បីទាក់ទងអ្នក សម្រាប់គោលបំណង ទាំងនេះ។ នៅពេលអ្នកបានផ្ដល់អាសយដ្ឋានអ៊ីមែលហើយនោះនឹងជាវិធីដែលយើងពេញចិត្តក្នុងការទាក់ទងអ្នក។
យើងនឹងដឹងថាពេលណានឹងទាក់ទងអ្នកផ្អែកលើចម្លើយរបស់អ្នកទៅនឹងលក្ខណៈវិនិច្ឆ័យនៃសិទ្ធិទទួលបាននៅក្នុង ឧបករណ៍ពិនិត្យមើលសិទ្ធិទទួលបានវ៉ាក់សាំង។ ឧបករណ៍ពិនិត្យមើលសិទ្ធិទទួលបានប្រាប់យើងអំពីដំណាក់កាលណានៃយុទ្ធសាស្ត្រវ៉ាក់សាំង COVID‑19 ដែលអ្នកស្ថិតនៅ។ មុនដំបូងអ្នកត្រូវតែប្រើប្រាស់ “ឧបករណ៍ពិនិត្យមើល សិទ្ធិទទួលបាន” នៅមុនពេលអ្នកអាចចុះឈ្មោះចំណាប់អារម្មណ៍របស់អ្នកសម្រាប់ ការចាក់វ៉ាក់សាំង COVID‑19។
ការប្រើប្រាស់ និងការបញ្ចេញឱ្យដឹងព័ត៌មានផ្ទាល់ខ្លួន របស់អ្នក
សម្រាប់ការជូនដំណឹង
យើងនឹងប្រើប្រាស់ព័ត៌មានទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នក ដើម្បីជូនដំណឹងដល់អ្នក អំពីសិទ្ធិទទួលបានរបស់អ្នក ដើម្បីធ្វើការណាត់ជួបដើម្បីទទួលវ៉ាក់សាំងCOVID-19 ឬ អំពីការមានវ៉ាក់សាំងនៅក្នុងតំបន់របស់អ្នក។ នេះអាចរួមមានស្ថានភាពនានាដែលឥឡូវនេះអ្នកមានសិទ្ធិធ្វើការណាត់ជួបដើម្បីទទួលវ៉ាក់សាំង ឬនៅពេលមាន វ៉ាក់សាំងឬ សេវាចាក់វ៉ាក់សាំងបន្ថែមនៅជិតកូដប្រៃសណីយ៍ដែលអ្នកបានតែងតាំង។
យើងបានវាយតម្លៃលើអ្នកផ្ដល់ការជូនដំណឹង ដែលនឹងទាក់ទងអ្នកជំនួសមុខឱ្យយើង ដើម្បីធានាឱ្យពួកគេមាន ការការពារឯកជនភាព និងសុវត្ថិភាពទិន្នន័យបានខ្លាំង។ យើងនឹងចែករំលែកព័ត៌មានលម្អិតរបស់អ្នកជាមួយពួកគេ។ ពួកគេនឹងអាចប្រើប្រាស់ ព័ត៌មានរបស់អ្នកសម្រាប់គោលបំណងនេះតែប៉ុណ្ណោះ។
ពីមុនយើងបានប្រើប្រាស់ “ជូនដំណឹង/Notify” ជាប្រព័ន្ធជូនដំណឹងរបស់ទីភ្នាក់ងារ ផ្លាស់ប្តូរឌីជីថលរបស់ រដ្ឋាភិបាលអូស្រ្តាលី (DTA) ដើម្បីទាក់ទងអ្នក។ “ជូនដំណឹង/Notify” ជាសេវាជូនដំណឹងលើអ៊ីនធឺណិតដែលផ្ដល់ឱ្យអង្គភាពរដ្ឋាភិបាលនូវសមត្ថភាពដើម្បី ផ្ញើអ៊ីមែល និងសារជាអត្ថបទនានា។ យើងនឹងគ្រប់គ្រងនៅពេលណា និងរបៀប ដែលសារនានាត្រូវបានផ្ញើទៅអ្នកតាមរយៈ “ជូនដំណឹង/Notify”។ ក្នុងនាមជាអង្គភាពរដ្ឋាភិបាលអូស្រ្តាលី, DTA ត្រូវតែអនុវត្តតាមច្បាប់ឯកជនភាព។ សេចក្ដីថ្លែងអំពីឯកជនភាពសម្រាប់ “ជូនដំណឹង/Notify” របស់ពួកគេអាចរកឃើញ នៅលើ គេហទំព័រ របស់ពួកគេ។ DTA ក៏បានធានាផងដែរនូវការការពារសុវត្ថិភាពទិន្ន័យ បានខ្លាំងដែលកំពុងដំណើរការ។
ក្នុងពេលអនាគត យើងអាចប្រើសេវាបណ្ដាញ Amazon Web Services (AWS) ប្រព័ន្ធជូនដំណឹង 'រកទីតាំងជាក់លាក់/Pinpoint’ ដើម្បីទាក់ទងអ្នក។ ‘‘រកទីតាំងជាក់លាក់/Pinpoint’ ជាសេវាជូនដំណឹងនៅលើអ៊ីនធឺណិតដែលផ្ដល់ ដល់អង្គភាពរដ្ឋាភិបាលនូវ សមត្ថភាពដើម្បីផ្ញើអ៊ីមែល និងសារជាអត្ថបទនានា។ យើងនឹងគ្រប់គ្រងនៅពេលណា និងរបៀបដែលសារនានាត្រូវបានផ្ញើទៅអ្នកតាមរយៈ ‘រកទីតាំងជាក់លាក់/Pinpoint’។ AWS មានការការពារឯកជនភាព និងសុវត្ថិភាព ទិន្នន័យតឹងរឹង ហើយសក្ចីជូនដំណឹងអំពីឯកជនភាពរបស់ AWS អាចរកឃើញ នៅលើ គេហទំព័រ របស់ពួកគេ។
ដើម្បីផ្ញើឱ្យអ្នកនូវការជូនដំណឹងមួយតាមរយៈ ‘ជូនដំណឹង/Notify’ ឬ ‘រកទីតាំងជាក់លាក់/Pinpoint’, ទិន្នន័យរបស់អ្នក (រួមមានព័ត៌មានផ្ទាល់ខ្លួន) ដំបូងនឹងត្រូវបានផ្ទេរពី “ប្រព័ន្ធចុះឈ្មោះចំណាប់អាម្មណ៍របស់អ្នក” ទៅកាន់ ឃ្លាំងទិន្នន័យសហគ្រាស (EDW) របស់យើង។ EDW គឺជាប្រព័ន្ធមួយដែលបានបង្កើតឡើង ដែលជួយគាំទ្រដល់ការស្តុកទិន្នន័យសុខាភិបាលនៅក្នុងបរិស្ថានមានសុវត្ថិភាពមួយ នៅក្នុងប្រទេសអូស្ត្រាលី។ ការចូលប្រើព័ត៌មានដែលអាចកំណត់អត្តសញ្ញាណបានត្រូវ បានដាក់កំហិតចំពោះបុគ្គលិកបច្ចេកទេសសុខាភិបាលដែលបានយល់ព្រមឱ្យដឹកនាំធ្វើការសម្អាតទិន្នន័យ (ដូចជាការកំណត់ធាតុបញ្ចូលដែលស្ទួនគ្នា) និងការរៀបចំ ឯកសារនានា សម្រាប់ការជូនដំណឹង។
យើប្រើប្រាស់ EDW ដើម្បីផ្ទុកព័ត៌មានលម្អិតទំនាក់ទំនងទៅប្រព័ន្ធជូនដំណឹងដើម្បីផ្ញើ សារនានាតាមរយៈអ៊ីមែល ឬ SMS (សារជាអត្ថបទ)។
ប្រសិនបើក្នុងពេលអនាគត យើងត្រូវការធ្វើកិច្ចសន្យាជាមួយអ្នកផ្ដល ការជូនដំណឹងមួយ ផ្សេងទៀត យើងនឹង ធានាថាយើងចូលរួមពាក់ព័ន្ធជាមួយអ្នកផ្ដល់ការជូនដំណឹង ដោយមានការការពារឯកជនភាព និងសុវត្ថិភាព ទិន្នន័យខ្លាំងដូចគ្នា ដែលនឹងទាក់ទង អ្នកជំនួសមុខឱ្យយើង។ យើងនឹងចែករំលែកព័ត៌មានលម្អិតរបស់អ្នកជាមួយពួកគេ។ ពួកគេនឹងអាចប្រើប្រាស់ព័ត៌មានរបស់អ្នកសម្រាប់គោលបំណងនេះតែប៉ុណ្ណោះ។
សម្រាប់ការតាមដាន និងការរាយការណ៍
យើងនឹងប្រើប្រាស់ទិន្នន័យនៅក្នុង EDW ដើម្បីបង្កើតរបាយការណ៍សរុបរួមដែលមិនអាច កំណត់អត្តសញ្ញាណបាន ដើម្បីគាំទ្រដល់ការតាមដានដំណើរការចាប់ផ្ដើមវ៉ាក់សាំងជំងឺ COVID-19 របស់យើង។ រដ្ឋ ឬដែនដីរបស់អ្នកនឹងមានសិទ្ធិចូលប្រើប្រាស់របាយការណ៍ ទាំងនេះដើម្បីអនុញ្ញាតឱ្យពួកគេតាមដានកម្រិតនៃតម្រូវការទល់នឹងស្តុកដែលមាន សម្រាប់វ៉ាក់សាំង COVID-19 នៅក្នុងតំបន់របស់អ្នក។ យើងក៏អាចរួមបញ្ចូលនូវទិន្នន័យ របស់អ្នកនៅក្នុងដំណោះស្រាយទិន្នន័យវ៉ាក់សាំងរបស់យើង (ដំណោះស្រាយទិន្នន័យ) សម្រាប់គោលបំណងនេះ។ ដំណោះស្រាយទិន្នន័យ គឺជាដំណោះស្រាយសុហ្វវែសម្រាប់ តាមដានវិសាលភាព និងភស្តុភារសម្រាប់វ៉ាក់សាំង COVID‑19។ ដំណោះស្រាយទិន្នន័យនេះ នឹងផលិតរបាយការណ៍ដែលមានព័ត៌មានដែលមិនអាចកំណត់អត្តសញ្ញណបានអំពី ដំណើរការចាប់ផ្ដើមវ៉ាក់សាំង។
ព័ត៌មានលម្អិតរបស់អ្នកនឹងមិនត្រូវបានបញ្ចេញឱ្យដឹងទៅដល់អ្នកផ្ដល់សេវាវ៉ាក់សាំងរបស់ អ្នកពី “ប្រព័ន្ធចុះឈ្មោះចំណាប់អាម្មណ៍របស់អ្នក” ទេ។ ដើម្បីយល់អំពីរបៀបដែលយើងប្រមូល និងគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនៅពេលអ្នកទទួលការចាក់វ៉ាក់សាំងជំងឺ COVID-19 សូមមើល សេចក្ដីជូនដំណឹងអំពីឯកជនភាពសម្រាប់វ៉ាក់សាំង COVID-19 របស់យើង។
ផ្ដាច់ចេញពីការជូនដំណឹង
ប្រសិនបើអ្នកផ្លាស់ប្ដូរចិត្តរបស់អ្នកនៅពេលទទួលការជូនដំណឹងពីយើង អ្នកអាចផ្ដាច់ចេញ ពីសារបន្ថែមទៀត បាន។
អ្នកនឹងត្រូវការឆ្លើយតបទៅនឹងអ៊ីមែល ឬ SMS (សារជាអត្ថបទ) របស់អ្នកដើម្បីផ្ដាច់ចេញ។ យើងនឹងធានាថារឿងនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងទិន្នន័យរបស់យើងដែលស្តុកទុកនៅលើ EDW។ យើងនឹងរក្សាទុកព័ត៌មានរបស់អ្នកនៅក្នុង EDW ប៉ុន្តែនឹងមិនទាក់ទងអ្នក ម្ដងទៀតទេ។
របៀបដែលព័ត៌មានរបស់អ្នកត្រូវបានស្តុកទុក
នៅពេលអ្នកចុះឈ្មោះចំណាប់អារម្មណ៍របស់អ្នក ទិន្នន័យរបស់អ្នកនឹងត្រូវបានស្តុកទុក ក្នុងសេវាកម្មក្លោដ ដែលមានសុវត្ថិភាព ដែលបានផ្ដល់ដោយ AWS។ ដំណោះស្រាយ ទិន្នន័យវ៉ាក់សាំង ក៏ប្រើប្រាស់សេវាកម្មទាំងនេះផងដែរ។ ដៃគូរបស់យើងដែលនឹង គ្រប់គ្រងសេវាកម្មក្លោដទាំងនោះ ត្រូវតែបំពេញទៅតាម លក្ខខណ្ឌតម្រូវរបស់យើង សម្រាប់ឯកជនភាព និងសុវត្ថិភាពទិន្នន័យ។ នេះរួមមានការអនុលោមតាមច្បាប់ ឯកជនភាព និងការការពារទិន្នន័យពីការប្រើប្រាស់មិនត្រឹមត្រូវ ការបាត់បង់ អំពើពុករលួយ និងការចូលប្រើប្រាស់ ឬការបញ្ចេញព័ត៌មានដែលមិនមានសិទ្ធិអនុញ្ញាត។
អ្នកផ្ដល់សេវាកម្ម ICT របស់យើងទទួលខុសត្រូវក្នុងការគ្រប់គ្រង និងធ្វើប្រតិបត្តិការលើ “ប្រព័ន្ធចុះឈ្មោះចំណាប់អាម្មណ៍របស់អ្នក” ក៏អាចមានសិទ្ធិចូលប្រើប្រាស់ព័ត៌មានលម្អិត របស់អ្នកសម្រាប់គោលបំណងថែទាំប្រព័ន្ធ និងដំឡើងប្រព័ន្ធ ប៉ុន្តែគោលបំណងទាំងនោះ ត្រូវតែបំពេញទៅតាមលក្ខខណ្ឌតម្រូវ តឹងរឹងរបស់យើងសម្រាប់ឯកជនភាព ការសម្ងាត់ និងសន្តិសុខ។
ព័ត៌មានដែលបានរក្សាទុកនៅក្នុង EDW របស់យើង ត្រូវបានគ្រប់គ្រងទៅតាមឯកជនភាព និងប្រូតូកូលសន្តិសុខ តឹងរឹងរបស់យើង។ យើងនឹងរក្សាទុកព័ត៌មាននេះដូចដែលបាន តម្រូវដោយច្បាប់។
ការស្តុកទុកក្នុង “ជូនដំណឹង/Notify”
ប្រសិនបើយើងផ្ញើសារទៅអ្នកតាមរយៈ “ជូនដំណឹង/Notify” ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក រួមមានលេខទូរសព្ទដៃ និងអាសយដ្ឋានអ៊ីមែលរបស់អ្នកនឹងត្រូវបានរក្សាទុកជា បណ្ដោះអាសន្ននៅក្នុងប្រព័ន្ធ “ជូនដំណឹង/Notify” សម្រាប់រយៈពេលរហូតដល់ 7 ថ្ងៃ ក្នុងករណីមានបញ្ហាបច្ចេកទេសណាមួយ ដែលត្រូវការដោះស្រាយ។ ក្រោយ 7 ថ្ងៃ ព័ត៌មានរបស់អ្នកត្រូវបាន លុបចោល ដោយស្វ័យប្រវត្តិពី “ជូនដំណឹង/Notify”។
មេតាទិន្នន័យ (Metadata) នឹងត្រូវបានរក្សាទុកដោយអ្នកផ្ដល់សេវាទូរគមនាគមន៍ ស្របតាមច្បាប់ ទូរគមនាគមន៍ (ការស្ទាក់ចាប់ និងការចូលប្រើប្រាស់) ឆ្នាំ 1979។
ការស្តុកទុកនៅក្នុង ‘រកទីតាំងជាក់លាក់/Pinpoint’
ប្រសិនបើយើងផ្ញើសារទៅអ្នកតាមរយៈ ‘រកទីតាំងជាក់លាក់/Pinpoint’ ព័ត៌មានផ្ទាល់ខ្លួន របស់អ្នករួមមាន លេខទូរសព្ទដៃ និងអាសយដ្ឋានអ៊ីមែលរបស់អ្នក នឹងត្រូវបានរក្សាទុក នៅក្នុងប្រព័ន្ធ ‘រកទីតាំងជាក់លាក់/Pinpoint’ នៅក្នុងគណនីរបស់សុខាភិបាល។ យើងនឹងលុបព័ត៌មាននេះក្រោយ 7 ថ្ងៃ នៅពេលយើងបានធានាថាគ្មានបញ្ហាខាង ផ្នែកបច្ចេកទេស ដែលត្រូវដោះស្រាយ។ ឬ
មេតាទិន្នន័យ (Metadata) នឹងត្រូវបានរក្សាទុកដោយអ្នកផ្ដល់សេវាទូរគមនាគមន៍ ស្របតាមច្បាប់ ទូរគមនាគមន៍ (ការស្ទាក់ចាប់ និងការចូលប្រើប្រាស់) ឆ្នាំ 1979។
ការវិភាគគេហទំព័រ
នៅពេលអ្នកប្រើប្រាស់ “ប្រព័ន្ធចុះឈ្មោះចំណាប់អាម្មណ៍របស់អ្នក” យើងប្រើខូគី (ឯកសារតូចៗដែលស្តុកទុកលើឧបករណ៍របស់អ្នក) ដែលបានបង្កើតដោយយើង និងភាគីទីបី។ ខូគីអនុញ្ញាតឱ្យយើងដឹងអ្នកប្រើបណ្ដាញជាបុគ្គលម្នាក់ៗ នៅពេល ពួកគេរុករកនៅលើគេហទំព័ររបសយើង។ ខូគឺកំណត់អត្តសញ្ញាណកម្មវិធីរុករកតាម អ៊ីនធឺណីត ឬឧបករណ៍របស់អ្នក មិនមែនកំណត់អត្តសញ្ញាណ ផ្ទាល់ខ្លួនអ្នកទេ។ គ្មាន ព័ត៌មានផ្ទាល់ខ្លួនណាត្រូវបានស្តុកទុកនៅក្នុងខូគីដែលបានប្រើដោយគេហទំព័ររប់យើងទេ។ ព័ត៌មានដែលបានប្រមូលរួមមាន៖
- ម៉ាស៊ីនមេ និងអាសយដ្ឋាន IP របស់អ្នក;
- ឈ្មោះនៃដូមែនកម្រិតខាងលើ (ឧទាហរណ៍, .gov, .com, .edu, .au);
- ប្រភេទកម្មវិធីរុករកតាមអ៊ីនធឺណិតដែលបានប្រើ;
- កាលបរិច្ឆេទ និងពេលវេលាដែលអ្នកបានចូលប្រើប្រាស់គេហទំព័រ;
- របៀបដែលអ្នកបានធ្វើទំនាក់ទំនងជាមួយគេហទំព័ររបស់យើង និង
- គេហទំព័រពីមុនដែលអ្នកបានចូលមើល។
យើប្រើប្រាស់ព័ត៌មានខាងលើដើម្បីយល់ដឹងអំពីរបៀបដែលគេហទំព័ររបស់យើងកំពុងត្រូវ
បានប្រើប្រាស់។ ការនេះជួយឱ្យយើងកែលម្អគេហទំព័ររបស់យើង និងផ្ដល់ឱ្យអ្នកនូវ បទពិសោធន៍ប្រសើរជាងមុន។ ព័ត៌មានដែលបានបង្កើតដោយខូគីអាចត្រូវបានផ្ទេរទៅ និងស្តុកទុកដោយ Google ដែលអាចប្រើប្រាស់ព័ត៌មាន នេះសម្រាប់គោលបំណងក្នុង ការចងក្រងរបាយាការណ៍ស្ដីពីសកម្មភាពគេហទំព័រសម្រាប់យើង (ឬទីផ្សារងារផ្សាយពាណិជ្ជកម្មដែលពាក់ព័ន្ធដើម្បីធ្វើសកម្មភាពជំនួសមុខឱ្យយើង)។ របាយការណ៍ប្រជាសាស្ត្រ និង ចំណាប់អារម្មណ៍អាចត្រូវបានបង្កើតឡើង រួមមានចរឹកលក្ខណៈដូចជាអាយុ ភេទ និងទីតាំងរបស់អ្នក។ របាយការណ៍ទាំងនេះមិនកំណត់អត្តសញ្ញាណអ្នកផ្ទាល់ខ្លួនទេ។
អ្នកអាចរកស្វែងរកបន្ថែមអំពីរបៀបដែលយើងប្រើប្រាស់ខូគីនៅលើ គោលការណ៍ឯកជនភាពគេហទំព័រ របស់យើង។
របៀបដែលអ្នកអាចចូលប្រើប្រាស់ ឬកែតម្រូវព័ត៌មាន របស់អ្នក
នៅពេលបច្ចុប្បន្ន ប្រសិនបើអ្នកបញ្ចូលព័ត៌មានលម្អិតខុសចូលទៅក្នុង “ប្រព័ន្ធចុះឈ្មោះចំណាប់អាម្មណ៍របស់អ្នក” ឬប្រសិនបើព័ត៌មានលម្អិតរបស់អ្នក ផ្លាស់ប្ដូរក្រោយអ្នកបញ្ចូលវា នោះអ្នកអាចចុះឈ្មោះចំណាប់អាម្មណ៍របស់អ្នក ម្ដងទៀត ដោយប្រើព័ត៌មានលម្អិតដែលត្រឹមត្រូវ។ អ្នកនឹងត្រូវបានគេជូនដំណឹងសម្រាប់រាល់ ការបញ្ចូលដែលអ្នកធ្វើនៅក្នុង “ប្រព័ន្ធចុះឈ្មោះចំណាប់អាម្មណ៍របស់អ្នក”។ ដូច្នេះវានឹង ជាការសំខាន់សម្រាប់អ្នកដើម្បីពិនិត្យមើលថាការជូនដំណឹងដែលអ្នកទទួលដើម្បីធ្វើកាណាត់ជួប គឺជាការជូនដំណឹងផ្អែកលើព័ត៌មានលម្អិតបញ្ចូលដែលត្រឹមត្រូវ។
ប្រសិនបើព័ត៌មានលម្អិតមិនត្រឹមត្រូវ ត្រូវបានបញ្ចូលទៅក្នុង “ប្រព័ន្ធចុះឈ្មោះចំណាប់អាម្មណ៍របស់អ្នក” យើងបច្ចុប្បន្នមិនអាចបញ្ឈប់អ្នកពីការទទួល ការជូនដំណឹងផ្អែកលើព័ត៌មានលម្អិតមិនត្រឹមត្រូវទេ។ យើងនឹងធ្វើបច្ចុប្បន្នភាព សេចក្ដីជូនដំណឹងអំពីឯកជនភាពនេះ ប្រសិនបើគោលការណ៍នោះផ្លាស់ប្ដូរ។
ការព្រួយបារម្ភ និងបណ្ដឹងតវ៉ា
គោលការណ៍ឯកជនភាព របស់យើងពន្យល់អំពីរបៀបដែលអ្នកអាចធ្វើការប្ដឹងតវ៉ា ប្រសិនបើអ្នកគិតថាយើងបានបំពាន៖
- គោលការណ៍ឯកជនភាពអូស្ត្រាលី ឬ
- ក្រមឯកជនភាពទីភ្នាក់ងាររដ្ឋាភិបាលអូស្ត្រាលី។
គោលការណ៍ឯកជនភាព ក៏ពន្យល់ផងដែរអំពីរបៀបដែលយើងនឹងគ្រប់គ្រងបណ្ដឹងតវ៉ា របស់អ្នក។
ច្រើនទៀតអំពីឯកជនភាព
យើងបានប្រកាន់យកជំហាននានាដើម្បីធានាថាការអនុវត្តនៃ វ៉ាក់សាំង COVID-19 និងយុទ្ធសាស្ត្រព្យាបាល អនុលោមតាម ច្បាប់ឯកជនភាពឆ្នាំ 1988 និងច្បាប់ណាមួយ ផ្សេងទៀតដែលពាក់ព័ន្ធនឹងដំណើរការចាប់ផ្ដើម។
អានបន្ថែមទៀតអំពីបញ្ហាឯកជនភាពទាក់ទងនឹងដំណើរការចាប់ផ្ដើមនៃវ៉ាក់សាំង COVID‑19 នៅលើ ទំព័រឯកជនភាព COVID-19 របស់យើង។
សម្រាប់បញ្ហាឯកជនភាពទូទៅ សូមមើល ទំព័រឯកជនភាព របស់យើង និង គោលការណ៍ឯកជនភាពពេញលេញ របស់យើង។