វ៉ាក់សាំង COVID-19

វ៉ាក់សាំងការពារយើងពីវីរុសដែលបណ្ដាលឱ្យកើត COVID-19។ មនស្សគ្រប់រូបនៅក្នុងប្រទេសអូស្ត្រាលីដែលមានអាយុ 5 ឆ្នាំ និងអាយុលើសនេះ អាចកក់ការចាក់វ៉ាក់សាំង COVID-19 របស់ពួកគេដោយឥតគិតថ្លៃ។

អំពីវ៉ាក់សាំង COVID-19

មនុស្សគ្រប់រូបនៅក្នុងប្រទេសអូស្ត្រាលី ដែលមានអាយុ 5 ឆ្នាំ និងអាយុលើសនេះ ព្រមទាំងកុមារមួយចំនួនដែលអាយុ 6 ខែ ដល់ 4 ឆ្នាំ មានសិទ្ធិទទួលវ៉ាក់សាំង COVID-19។

រកមើលគ្លីនិក និងកក់

ចាក់វ៉ាក់សាំង COVID-19 គឺឥតគិតថ្លៃសម្រាប់មនុស្សគ្រប់រូបនៅក្នុងប្រទេសអូស្ត្រាលី។ នេះរួមមានមនុស្សដែលគ្មានកាត Medicare អ្នកទស្សនាបរទេស និស្សិតអន្តរជាតិ ពលករចំណាកស្រុក និងអ្នកស្វែងរកសិទ្ធិជ្រកកោន។ ការចាក់វ៉ាក់សាំងនឹងជួយការពារអ្នក គ្រួសារ និងសហគមន៍របស់អ្នកពី COVID-19។

រដ្ឋាភិបាលអូស្ត្រាលីមិនបានធ្វើឱ្យការចាក់វ៉ាក់សាំងជាការចាំបាច់ទេ ហើយអ្នកអាចជ្រើសរើសមិនចាក់វ៉ាក់សាំងប្រឆាំងទល់នឹង COVID-19 បាន

បទបញ្ជាសុខភាពសាធារណៈរបស់រដ្ឋ និងដែនដីមួយចំនួនអាចដាក់ការចាក់វ៉ាក់សាំងថាជាការចាំបាច់នៅក្នុងកាលៈទេសៈជាក់លាក់មួយចំនួន។ ឧទាហរណ៍ សម្រាប់ប្រភេទការងារមួយចំនួន និងសម្រាប់សកម្មភាពសហគមន៍ចំនួន។

វ៉ាក់សាំងមានសុវត្ថិភាព

ការចាក់វ៉ាក់សាំង COVID-19 មានសុវត្ថិភាព និងសង្គ្រោះជីវិត។ នៅក្នុងប្រទេស Therapeutic Goods Administration (រដ្ឋបាលគ្រប់គ្រងលើទំនិញទាក់ទងនឹងការព្យាបាល) (TGA) បន្តតាមដានដោយដិតដល់លើសុវត្ថិភាព និងផលប៉ះពាល់នៃវ៉ាក់សាំង COVID-19។

ស្វែងយល់បន្ថែមអំពីវ៉ាក់សាំងនីមួយៗដែលមាននៅក្នុងប្រទេសអូស្ត្រាលី៖

វ៉ាក់សាំង COVID-19 បង្រៀនរាងកាយរបស់អ្នកឱ្យជៀសផុតពីវីរុស ប្រសិនបើអ្នកជាប់ពាក់ព័ន្ធជាមួយវា។

ប្រសិនបើអ្នកមានសំណួរ ឬការព្រួយបារម្ភណាមួយក្រោយការចាក់វ៉ាក់សាំងរបស់អ្នក សូមទាក់ទងគ្លីនិកចាក់វ៉ាក់សាំង ឬវេជ្ជបណ្ឌិតរបស់អ្នក។

ស្វែងយល់បន្ថែមអំពី អ្វីដែលនឹងរំពឹងទុក ក្រោយការចាក់វ៉ាក់សាំងរបស់អ្នក

អ្នកណាខ្លះគួរចាក់វ៉ាក់សាំង

មនុស្សគ្រប់រូបដែលមានអាយុ 5 ឆ្នាំ និងអាយុលើសនេះ គួរចាក់វ៉ាក់សាំងប្រឆាំងទល់នឹង COVID-19។

ការចាក់វ៉ាក់សាំង COVID-19 ការពារអ្នកពីការធ្លាក់ខ្លួនឈឺខ្លាំង ឬការស្លាប់ដោយសារ COVID-19។

ការចាក់វ៉ាក់សាំងក៏ជួយការពារមនុស្សដែលនៅជុំវិញអ្នកផងដែរ តាមរយៈការពន្យឺការឆ្លងរាលដាលនៃវីរុស។

ដើម្បីបានចាត់ទុកថាមានបច្ចុប្បន្នភាពជាមួយនឹងការចាក់វ៉ាក់សាំង COVID-19 របស់អ្នក នោះអ្នកត្រូវតែទទួលបានដូសទាំងអស់ដែលបានណែនាំសម្រាប់អាយុ និងសេចក្ដីត្រូវការសុខភាពរបស់អ្នក។

កុមារមួយចំនួនដែលមាអាយុ 6 ខែ ដល់ 4 ឆ្នាំ ដែលមានប្រព័ន្ធភាពសុំាខូចធ្ងន់ធ្ងរ ឬមានពិការភាព ក៏ដូចជាអ្នកទាំងឡាយណាដែលមានស្ថានភាពសុខភាពស្មុគស្មាញ និង/ឬច្រើន ដែលបង្កើនហានិភ័យនៃជំងឺ COVID-19 ធ្ងន់ធ្ងររបស់ពួកគេ នឹងមានសិទ្ធិទទួលបានវ៉ាក់សាំង COVID-19។

ឥឡូវនេះការកក់បើកសម្រាប់ក្រុមអាយុនេះ តាមរយៈ ឧបករណ៍ស្វែងរកគ្លីនិកវ៉ាក់សាំង។ សូមត្រឡប់មកពិនិត្យមើលម្ដងទៀតជាប្រចាំ នៅពេលការកក់នានានឹងបន្តត្រូវបានដាក់បញ្ចូលដោយអ្នកផ្ដល់សេវាចាក់ថ្នាំបង្ការ

កុមារដែលមានអាយុ 6 ខែ ដល់ 4 ឆ្នាំ គួរតែទទួល៖

  • ដូសចម្បង 1 និង 2 នៃវ៉ាក់សាំង COVID-19
  • ដូសចម្បង 3 ប្រសិនបើពួកគេមានប្រព័ន្ធភាពសុំាខូចឬខ្សោយ។

កុមារដែលមានអាយុ 5 ឆ្នាំ ដល់ 11 ឆ្នាំ គួរតែទទួល៖

  • ដូសចម្បង 1 និង 2 នៃវ៉ាក់សាំង COVID-19
  • ដូសចម្បង 3 ប្រសិនបើពួកគេមានប្រព័ន្ធភាពសុំាខូចឬខ្សោយ។

កុមារដែលមានអាយុ 12 ឆ្នាំ ដល់ 15 yឆ្នាំ គួរតែទទួល៖

  • ដូសចម្បងទី 1 និងទី 2 នៃវ៉ាក់សាំង COVID-19
  • ដូសចម្បងទី 3 ប្រសិនបើពួកគេមានប្រព័ន្ធភាពសុំាខូចធ្ងន់ធ្ងរ។
  • ដូសជំរុញនៃវ៉ាក់សាំង COVID-19 ប្រសិនបើពួកគេ៖
    • មានប្រព័ន្ធភាពសុំាខូចធ្ងន់ធ្ងរ
    • មានពិការភាពដោយមានសេចក្ដីត្រូវការសុខភាពសំខាន់ ឬស្មុគស្មាញ
    • មានស្ថានភាពសុខភាពស្មុគស្មាញ និង/ឬច្រើន ដែលបង្កើនហានិភ័យនៃជំងឺ COVID-19 ធ្ងន់ធ្ងរ។

សូមនិយាយជាមួយវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើអ្នកមិនប្រាកដទេថាតើកូនរបស់អ្នកគួរតែទទួលដូសជំរុញឬអត់។

មនុស្សគ្រប់រូបដែលមានអាយុ 16 ឆ្នាំ ឬអាយុលើសនេះ គួរតែទទួល៖

  • ដូសចម្បងទី 1 និងទី 2 នៃវ៉ាក់សាំង COVID-19
  • ដូសចម្បងទី 3 ប្រសិនបើពួកគេមានប្រព័ន្ធភាពសុំាខូចធ្ងន់ធ្ងរ
  • ដូសជំរុញនៃវ៉ាក់សាំង COVID-19។

ដូសទីបួន

ដូសជំរុញបន្ថែម ឬដូសទីបួននៃវ៉ាក់សាំង COVID-19 ត្រូវបានណែនាំសម្រាប់មនុស្សដែលមានហានិភ័យនៃជំងឺធ្ងន់ធ្ងរកើនឡើង ដែលនឹងត្រូវផ្ដល់ឱ្យរយៈពេល 3 ខែ ក្រោយដូសជំរុញទីមួយរបស់ពួកគេ។

នេះនឹងជាដូសទីប្រាំ សម្រាប់មនុស្សដែលមានប្រព័ន្ធភាពសុំាខូចធ្ងន់ធ្ងរ មានស្ថានភាពផ្នែកវេជ្ជសាស្ត្រដែលមានបញ្ជាក់ ឬមានពិការភាព។

អ្នកគួរតែទទួលដូសទីបួន ប្រសិនបើអ្នក៖

  • មានអាយុ 50 ឆ្នាំ ឬអាយុលើសនេះ
  • ជាអ្នកស្នាក់នៅកន្លែងថែទាំមនុស្សចាស់ ឬកន្លែងថែទាំជនពការ
  • មានប្រព័ន្ធភាពសុំាខូចធ្ងន់ធ្ងរ (នេះនឹងជាដូសទីប្រាំ)
  • ជាជនជាតិដើម Aboriginal ឬអ្នកកោះ Torres Strait Islander និងមានអាយុ 50 ឆ្នាំ ឬអាយុលើសនេះ
  • មានអាយុ 16 ឆ្នាំ ឬអាយុលើសនេះ ហើយមានស្ថានភាពផ្នែកវេជ្ជសាស្ត្រដែលបង្កើនហានិភ័យនៃជំងឺ COVID-19 ធ្ងន់ធ្ងរ
  • មានអាយុ 16 ឆ្នាំ ឬអាយុលើសនេះ ដោយមានពិការភាព ឬសេចក្ដីត្រូវការសុខភាពស្មុគស្មាញខ្លាំង។

មនុស្សដែលមានអាយុ 30 ឆ្នាំ ដល់ 49 ឆ្នាំ អាចទទួលដូសទីបួន ប្រសិនបើពួកគេជ្រើសរើស។

សូមនិយាយជាមួយវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើអ្នកមិនប្រាកដទេថាតើអ្នកគួរទទួលដូសទីបួនឬអត់។

ប្រសិនបើអ្នកបានធ្វើតេស្តឃើញ COVID-19 វិជ្ជមាន ជាការណែនាំអ្នកត្រូវរង់ចាំរយៈពេល 3 ខែ ក្រោយការឆ្លង COVID-19 នៅមុនពេលទទួលដូសវ៉ាក់សាំង COVID-19 បន្ទាប់របស់អ្នក។

មនុស្សដែលធ្លាប់មាន COVID-19 ក្រោយដូសជំរុញរបស់ពួកគេ ក៏គួរតែរង់ចាំយ៉ាងហោចណាស់រយៈពេល 3 នៅមុនពេលទទួលដូសទីបួន។

ជាការសំខាន់ត្រូវបន្តមានបច្ចុប្បន្នភាពជាមួយវ៉ាក់សាំង COVID-19 របស់អ្នក។ មនុស្សផ្សេងគ្នាអាចត្រូវការវ៉ាក់សាំង COVID-19 ខុសគ្នា នៅពេលខុសៗគ្នា។ សូមនិយាយជាមួយអ្នកផ្ដល់សេវាថែទាំសុខភាពរបស់អ្នក ដើម្បីស្វែងយល់ពីអ្វីដែលអ្នក និងគ្រួសាររបស់អ្នកត្រូវការធ្វើដើម្បីបន្តមានបច្ចុប្បន្នភាព។

កុមារ

វ៉ាក់សាំង COVID-19 មានសុវត្ថិភាពសម្រាប់កុមារ។

ការចាក់វ៉ាក់សាំងកុមារអាចជួយទប់ស្កាត់ពួកគេពីការចម្លងវីរុសទៅបងប្អូនប្រុសស្រី ជីដូនជីតា និងសហគមន៍ទូលំទូលាយរបស់ពួកគេ។

ស្វែងយលបន្ថែមអំពី វ៉ាក់សាំង COVID-19 សម្រាប់កុមារ និងមនុស្សវ័យជំទង់

ស្ត្រីមានផ្ទៃពោះ ឬកំពុងបំបៅដោះកូន

វ៉ាក់សាំង COVID-19 មានសុវត្ថិភាព ប្រសិនបើអ្នកមានផ្ទៃពោះ កំពុងបំបៅដោះកូន ឬគ្រោងមានផ្ទៃពោះ។ អ្នកអាចទទួលវ៉ាក់សាំងនៅដំណាក់កាលណាមួយនៃការមានផ្ទៃពោះ។

ស្វែងយលបន្ថែមអំពី ការមានផ្ទៃពោះ ការបំបៅដោះកូន និងវ៉ាក់សាំង COVID-19

មនុស្សដែលមានពិការភាព

មនុស្សដែលមានពិការភាពប្រឈមនឹងហានិភ័យនៃជំងឺធ្ងន់ធ្ងរកាន់ច្រើនពី COVID-19 ហើយគួរតែចាក់វ៉ាក់សាំង។

ប្រសិនបើអ្នកត្រូវការជំនួយ ឬការគាំទ្របន្ថែម អ្នកអាចហៅទូរសព្ទទៅខ្សែទូរសព្ទជំនួយ Disability Gateway Helpline តាមលេខ 1800 643 787។ ពួកគេអាចធ្វើការកក់សម្រាប់អ្នកបាន។

ប្រសិនបើអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់ សូមទូរសព្ទទៅ Translating and Interpreting Service (សេវាបកប្រែផ្ទាល់មាត់ និងបកប្រែសរសេរ) តាមលេខ 131 450 ហើយស្នើសុំពួកគេដើម្បីទូរសព្ទទៅ Disability Gateway។

មនុស្សដែលមានបញ្ហាសុខភាពស្រាប់

មនុស្សដែលមានបញ្ហាសុខភាពស្រាប់ស្ថិតនៅក្នុងហានិភ័យនៃជំងឺធ្ងន់ធ្ងរកាន់តែច្រើនពី COVID-19 ហើយគួរតែចាក់វ៉ាក់សាំង។

សូមនិយាយជាមួយអ្នកផ្ដល់សេវាថែទាំសុខភាពធម្មតារបស់អ្នកអំពីវ៉ាក់សាំងល្អបំផុតសម្រាប់ស្ថានភាពរបស់អ្នក។

កន្លែងដែលត្រូវទៅចាក់វ៉ាក់សាំង

អ្នកអាចទទួលបាន COVID-19 នៅឯ៖

  • គ្លីនិកចាក់វ៉ាក់សាំង Commonwealth (កុំមិនវែល )
  • កន្លែងគ្រូពេទ្យព្យាបាលជំងឺទូទៅដែលចូលរួម
  • Aboriginal Controlled Community Health Services (សេវាសុខភាពគ្រប់គ្រងសហគមន៍ជនជាតិដើម Aboriginal)
  • គ្លីនិកចាក់វ៉ាក់សាំងនៅតាមរដ្ឋ និងដែនដី និង
  • ឱសថស្ថានដែលចូលរួម។

គ្រូពេទ្យព្យាបាលជំងឺទូទៅមិនអាចគិតថ្លៃអ្នកសម្រាប់វ៉ាក់សាំងបានទេ។

ដើម្បីរកមើលគ្លីនិកចាក់វ៉ាក់សាំងដែលជិតបំផុតរបស់អ្នក និងកក់ការចាក់វ៉ាក់សាំងរបស់អ្នក សូមប្រើ Vaccine Clinic Finder (ឧបករណ៍ស្វែងរកគ្លីនិកវ៉ាក់សាំង). ប្រសិនបើអ្នកត្រូវការបកប្រែផ្ទាល់មាត់តាមទូរសព្ទ ឬនៅនឹងកន្ឡែងនៅឯការណាត់ជួបវ៉ាក់សាំងរបស់អ្នក សូមហៅទូរសព្ទទៅ Translating and Interpreting Service (សេវាបកប្រែផ្ទាល់មាត់ និងបកប្រែសរសេរ) តាមលេខ 131 450

ប្រសិនបអ្នកមិនាមានកាត Medicare

ប្រសិនបអ្នកមិនាមានកាត Medicare អ្នកអាចទទួលការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃនៅឯ៖

  • គ្លីនិកចាក់វ៉ាក់សាំង Commonwealth (កុំមិនវែល )
  • គ្លីនិកចាក់វ៉ាក់សាំងតាមរដ្ឋ ឬដែនដី
  • ឱសថស្ថានដែលចូលរួម។

‘Hey Eva’ – Easy Vaccine Access (ងាយស្រួលទទួលបានវ៉ាក់សាំង)

EVA គឺជាសេវាកម្មហៅត្រឡប់ទៅវិញ ដើម្បីជួយមនុស្សដែលកក់វ៉ាក់សាំង COVID-19។ EVA ប្រតិបត្តិការចាប់ពីម៉ោង 7 ព្រឹក ដល់ ម៉ោង 10 យប់ (ម៉ោង AEST), 7 ថ្ងៃ ក្នុងមួយសប្ដាហ៍។

នៅពេលផ្ញើសារទៅ EVA អ្នកនឹងទទួលការឆ្លើយតបមួយដោយស្នើសុំ៖

  • ទេ
  • ភាសាដែលចង់បាន
  • កាលបរិច្ឆេទ និងម៉ោងដែលចង់បាន
  • លេខដែលហៅត្រឡប់ទៅវិញបានងាយបំផុត។

ប្រតិបត្តិករដែលមានការបណ្ដុះបណ្ដាលមកពី National Coronavirus Helpline នឹងហៅទូរសព្ទទៅអ្នកតាមម៉ោងកំណត់ ដើម្បីជយយកក់ការចាក់វ៉ាក់សាំង COVID-19 របស់អ្នក។

EVA ផ្ដល់ជូនព័ត៌មាន និងដំបូន្មានអំពីវ៉ាក់សាំង COVID-19 និងជំនួយ៖

  • ក្នុងការផ្ដល់ព័ត៌មាន និងដំបូន្មានស្ដីពីវ៉ាក់សាំង COVID-19
  • ក្នុងការជួយអ្នកឱ្យរកគ្លីនិកដើរចូលតែម្ដង
  • ក្នុងការជួយអ្នកឱ្យរកការណាត់ជួបវ៉ាក់សាំងដែលសមស្រប
  • ក្នុងការភ្ជាប់អ្នកជាមួយនឹងការគាំទ្រក្នុងការបកប្រែផ្ទាល់មាត់ដោយឥតគិតថ្លៃ។

សម្រាប់ជំនួយក្នុងការកក់វ៉ាក់សាំង COVID-19 សូម SMS ‘Hey EVA’ ទៅ EVA call back services (សេវាកម្ម ហៅទូរសព្ទត្រឡប់ទៅវិញរបស់ EVA) តាមលេខ 0481 611 382។. EVA ប្រតិបត្តិការចាប់ពីម៉ោង 7 ព្រឹក ដល់ ម៉ោង 10 យប់ (ម៉ោង AEST), 7 ថ្ងៃ ក្នុងមួយសប្ដាហ៍។

នៅមុនពេលវ៉ាក់សំាង COVID-19 របស់អ្នក

ប្រសិនបើអ្នកមិនបានធ្វើដូច្នេះទេ សូមកក់ការណាត់ជួប។

ស្វែងរកគ្លីនិក និងកក់

ប្រសិនបើអ្នកមានកាត Medicare សូមពិនិត្យមើលព័ត៌មានលម្អិតរបស់អ្នកឱ្យមានបច្ចុប្បន្នភាព៖

អ្នកអាចត្រូវបានគេស្នើសុំឱ្យបំពេញទម្រង់បែបបទយល់ព្រមនៅមុនការណាត់ជួបរបស់អ្នក ឬប្រសិនបើអ្នកកំពុងធ្វើសេចក្ដីសម្រេចចិត្តក្នុងការចាក់វ៉ាក់សាំងសម្រាប់មនុស្សផ្សេងទៀត។

អាន ទម្រង់បែបបទយល់ព្រម

អាន ព័ត៌មាន និងទម្រង់បែបបទយល់ព្រមសម្រាប់កុមារដែលមានអាយុ 5 ឆ្នាំ ទៅ 11 ឆ្នាំ

ក្រោយវ៉ាក់សាំង COVID-19 របស់អ្នក

អ្នកនឹងត្រូវបានតាមដានមើលរយៈពេលយ៉ាងហោចណាស់ 15 នាទី ក្រោយការចាក់វ៉ាក់សាំងរបស់អ្នក ក្នុងករណីនៃប្រតិកម្មអាឡែហ្សីដោយកម្រ។ មនុស្សដែលផ្ដល់វ៉ាក់សាំងឱ្យអ្នកត្រូវបានបណ្ដុះបណ្ដាលដើម្បីឆ្លើយតបទៅប្រតិកម្មភ្លាមៗនានា។

ជាធម្មតា ផលប៉ះពាល់ពីវ៉ាក់សាំង COVID-19 គឺស្រាល ហើយបាត់ទៅវិញនៅក្នុងរយៈពេល 1 ទៅ 2 ថ្ងៃ។ ផលប៉ះពាល់ទូទៅ រួមមាន៖

  • ការឈឺដៃនៅកន្លែងដែលម្ជុលបានចាក់ចូលទៅ
  • ការអស់កម្លាំង
  • ឈឺក្បាល
  • ការឈឺសាច់ដុំ
  • គ្រុនក្ដៅ និងគ្រុនរងារ។

ដូចជាមួយឱសថ ឬវ៉ាក់សាំងណាមួយដែរ អាចមានផលប៉ះពាល់ដោយកម្រ ឬផលប៉ះពាល់មិនបានដឹង។ ប្រសិនបើអ្នកគិតថាអ្នកកំពុងមានផលប៉ះពាល់ធ្ងន់ធ្ងរ សូមទាក់ទងអ្នកជំនាញថែទាំសុខភាពរបស់អ្នក ឬទាក់ទងទៅខ្សែទូរសព្ទជំនួយវីរុសកូរ៉ូណាថ្នាក់ជាតិ (National Coronavirus Helpline)។

1800 020 080

ប្រសិនបើអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់ សូមហៅទូរសព្ទទៅខ្សែទូរសព្ទជំនួយវីរុសកូរ៉ូណាថ្នាក់ជាតិ (National Coronavirus Helpline) និងជ្រើសរើស ជម្រើសទី 8

ភស្តុតាងនៃការចាក់វ៉ាក់សាំង

អ្នកអាចទទួលបានភស្តុតាងនៃការចាក់វ៉ាក់សាំង COVID-19 របស់អ្នកតាមរយៈការចូលទៅក្នុងសេចក្ដីថ្លែងប្រវត្តិនៃការចាក់ថ្នាំបង្ការ (Immunisation History Statement) របស់អ្នក។

តើអ្នកអាចចូលប្រើប្រាស់សេចក្ដីថ្លែងប្រវត្តិនៃការចាក់ថ្នាំបង្ការ (Immunisation History Statement) របស់អ្នក៖

ប្រសិនបើអ្នកមិនមានកាត Medicare ឬមិនមានសិទ្ធិចូលប្រើប្រាស់គណនី myGov ទេ អ្នកអាចចូលប្រើប្រាស់សេចក្ដីថ្លែងប្រវត្តិនៃការចាក់ថ្នាំបង្ការ (Immunisation History Statement) របស់អ្នកបានដោយ៖

  • ស្នើសុំអ្នកផ្ដល់សេវាចាក់វ៉ាក់សាំងរបស់អ្នក ដើម្បីបោះពុម្ពវាមួយច្បាប់សម្រាប់អ្នក
  • ហៅទូរសព្ទទៅខ្សែទូរសព្ទសាកសួរ Australian Immunisation Register តាមលេខ 1800 653 809 (8 ព្រឹក – 5 ល្ងាច ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ ម៉ោង AEST) និងស្នើសុំឱ្យពួកគេផ្ញើសេចក្ដីថ្លែងរបស់អ្នកទៅអ្នកតាមបញ្ញើប្រៃសណិយ៍។ វាចំណាយពេលរហូតដល់ 14 ថ្ងៃដើម្បីទៅដល់បញ្ញើប្រៃសណីយ៍។

សម្រាប់ព័ត៌មានបន្ថែមស្ដីពីរបៀបដើម្បីទទួលបានភស្តុតាងនៃការចាក់វ៉ាក់សាំង COVID-19 របស់អ្នក សូមមើល គេហទំព័ររបស់ Services Australia

កន្លែងដែលត្រូវទៅសម្រាប់ព័ត៌មានដែលទុកចិត្ត

ជាការសំខាន់ដែលត្រូវបន្តទទួលព័ត៌មានអំពី COVID-19 និងកម្មវិធីចាក់វ៉ាក់សាំង COVID-19 តាមរយៈប្រភពនានាដែលទុកចិត្ត និងផ្លូវការ។

ចម្លើយចំពោះសំណួរទូទៅស្ដីពីវ៉ាក់សាំង COVID-19 មាន 63 ភាសា

កញ្ចប់ព័ត៌មាន មានធនធានជាភាសាស្ដីពីវ៉ាក់សាំង COVID-19 ដែលមាន។

អានព័ត៌មានអំពី COVID-19 ជាភាសារបស់អ្នក

ធនធាន (Resources)

Help us improve health.gov.au

If you would like a response please use the enquiries form instead.