វ៉ាក់សាំង COVID-19
វ៉ាក់សាំងការពារយើងពីវីរុសដែលបណ្ដាលឱ្យកើត COVID-19។ មនស្សគ្រប់រូបនៅក្នុងប្រទេសអូស្ត្រាលីដែលមានអាយុ 5 ឆ្នាំ និងអាយុលើសនេះ អាចកក់ការចាក់វ៉ាក់សាំង COVID-19 របស់ពួកគេដោយឥតគិតថ្លៃ។
អំពីវ៉ាក់សាំង COVID-19
មនុស្សគ្រប់រូបនៅក្នុងប្រទេសអូស្ត្រាលីដែលមានអាយុ 5 ឆ្នាំ និងអាយុលើសនេះ អាចកក់ការចាក់វ៉ាក់សាំងរបស់ពួកគេបាន។
ចាក់វ៉ាក់សាំង COVID-19 គឺឥតគិតថ្លៃសម្រាប់មនុស្សគ្រប់រូបនៅក្នុងប្រទេសអូស្ត្រាលី។ នេះរួមមានមនុស្សដែលគ្មានកាត Medicare អ្នកទស្សនាបរទេស និស្សិតអន្តរជាតិ ពលករចំណាកស្រុក និងអ្នកស្វែងរកសិទ្ធិជ្រកកោន។ ការចាក់វ៉ាក់សាំងនឹងជួយការពារអ្នក គ្រួសារ និងសហគមន៍របស់អ្នកពី COVID-19។
រដ្ឋាភិបាលអូស្ត្រាលីមិនបានធ្វើឱ្យការចាក់វ៉ាក់សាំងជាការចាំបាច់ទេ ហើយអ្នកអាចជ្រើសរើសមិនចាក់វ៉ាក់សាំងប្រឆាំងទល់នឹង COVID-19 បាន
បទបញ្ជាសុខភាពសាធារណៈរបស់រដ្ឋ និងដែនដីមួយចំនួនអាចដាក់ការចាក់វ៉ាក់សាំងថាជាការចាំបាច់នៅក្នុងកាលៈទេសៈជាក់លាក់មួយចំនួន។ ឧទាហរណ៍ សម្រាប់ប្រភេទការងារមួយចំនួន និងសម្រាប់សកម្មភាពសហគមន៍ចំនួន។
វ៉ាក់សាំងមានសុវត្ថិភាព
ការចាក់វ៉ាក់សាំង COVID-19 មានសុវត្ថិភាព និងសង្គ្រោះជីវិត។ នៅក្នុងប្រទេស Therapeutic Goods Administration (រដ្ឋបាលគ្រប់គ្រងលើទំនិញទាក់ទងនឹងការព្យាបាល) (TGA) បន្តតាមដានដោយដិតដល់លើសុវត្ថិភាព និងផលប៉ះពាល់នៃវ៉ាក់សាំង COVID-19។
ស្វែងយល់បន្ថែមអំពីវ៉ាក់សាំងនីមួយៗដែលមាននៅក្នុងប្រទេសអូស្ត្រាលី៖
វ៉ាក់សាំង COVID-19 បង្រៀនរាងកាយរបស់អ្នកឱ្យជៀសផុតពីវីរុស ប្រសិនបើអ្នកជាប់ពាក់ព័ន្ធជាមួយវា។
ប្រសិនបើអ្នកមានសំណួរ ឬការព្រួយបារម្ភណាមួយក្រោយការចាក់វ៉ាក់សាំងរបស់អ្នក សូមទាក់ទងគ្លីនិកចាក់វ៉ាក់សាំង ឬវេជ្ជបណ្ឌិតរបស់អ្នក។
ស្វែងយល់បន្ថែមអំពី អ្វីដែលនឹងរំពឹងទុក ក្រោយការចាក់វ៉ាក់សាំងរបស់អ្នក។
អ្នកណាខ្លះគួរចាក់វ៉ាក់សាំង
មនុស្សគ្រប់រូបដែលមានអាយុ 5 ឆ្នាំ និងអាយុលើសនេះ គួរចាក់វ៉ាក់សាំងប្រឆាំងទល់នឹង COVID-19។
ការចាក់វ៉ាក់សាំង COVID-19 ការពារអ្នកពីការធ្លាក់ខ្លួនឈឺខ្លាំង ឬការស្លាប់ដោយសារ COVID-19។
ការចាក់វ៉ាក់សាំងក៏ជួយការពារមនុស្សដែលនៅជុំវិញអ្នកផងដែរ តាមរយៈការពន្យឺការឆ្លងរាលដាលនៃវីរុស។
ដើម្បីបានចាត់ទុកថាមានបច្ចុប្បន្នភាពជាមួយនឹងការចាក់វ៉ាក់សាំង COVID-19 របស់អ្នក នោះអ្នកត្រូវតែទទួលបានដូសទាំងអស់ដែលបានណែនាំសម្រាប់អាយុ និងសេចក្ដីត្រូវការសុខភាពរបស់អ្នក។
កុមារដែលមានអាយុ 5 ទៅ 15 ឆ្នាំ គួរតែទទួល៖
- ដូសចម្បង 1 និង 2 នៃវ៉ាក់សាំង COVID-19
- ដូសចម្បង 3 ប្រសិនបើពួកគេមានប្រព័ន្ធភាពសុំាខូចឬខ្សោយ។
មនុស្សគ្រប់រូបដែលមានអាយុ 16 ឆ្នាំ និងអាយុលើសនេះ គួរតែទទួល៖
- ដូសចម្បង 1 និង 2 នៃវ៉ាក់សាំង covid-19
- ដូសចម្បង 3 ប្រសិនបើពួកគេមានប្រព័ន្ធភាពសុំាខូចឬខ្សោយ
- ដូសជំរុញនៃវ៉ាក់សាំង COVID-19។
អ្នកក៏គួរតែទទួលដូសរដូវរងារ COVID-19 ផងដែរ ប្រសិនបើអ្នកបានទទួលដូសជំរុញរបស់អ្នកកាលពី 4 ខែ កន្លងទៅ ហើយអ្នក៖
- មានអាយុ 65 ឆ្នាំ ឬអាយុចាស់ជាងនេះ
- ជាអ្នកស្នាក់នៅកន្លែងថែទាំមនុស្សចាស់ ឬកន្លែងថែទាំជនពិការ
- មានអាយុ 16 ឆ្នាំ និងអាយុលើសនេះ ហើយមានប្រព័ន្ធភាពសុំាខូចឬខ្សោយ
- ជាជនជាតិដើម Aboriginal ឬអ្នកកោះ Torres Strait Islander ហើយមានអាយុ 50 ឆ្នាំ និងអាយុចាស់ជាងនេះ។
ប្រសិនបើអ្នកបានធ្វើតេស្ត COVID-19 ឃើញវិជ្ជមាន អ្នកត្រូវរង់ចាំរយៈពេល 3 ខែ មុនពេលទទួលដុសវ៉ាក់សាំង COVID-19 បន្ទាប់របស់អ្នកបាន។
មនុស្សដែលធ្លាប់មាន COVID-19 ក្រោយដូសជំរុញរបស់ពួកគេ គួរតែរង់ចាំយ៉ាងហោចណាស់ 3 ខែ នៅមុនពេលទទួលដូសរដូវរងារ។
ជាការសំខាន់ត្រូវបន្តមានបច្ចុប្បន្នភាពជាមួយវ៉ាក់សាំង COVID-19 របស់អ្នក។ មនុស្សផ្សេងគ្នាអាចត្រូវការវ៉ាក់សាំង COVID-19 ខុសគ្នា នៅពេលខុសៗគ្នា។ សូមនិយាយជាមួយអ្នកផ្ដល់សេវាថែទាំសុខភាពរបស់អ្នក ដើម្បីស្វែងយល់ពីអ្វីដែលអ្នក និងគ្រួសាររបស់អ្នកត្រូវការធ្វើដើម្បីបន្តមានបច្ចុប្បន្នភាព។
កុមារ
វ៉ាក់សាំង COVID-19 មានសុវត្ថិភាពសម្រាប់កុមារ។
ការចាក់វ៉ាក់សាំងកុមារអាចជួយទប់ស្កាត់ពួកគេពីការចម្លងវីរុសទៅបងប្អូនប្រុសស្រី ជីដូនជីតា និងសហគមន៍ទូលំទូលាយរបស់ពួកគេ។
ស្វែងយលបន្ថែមអំពី វ៉ាក់សាំង COVID-19 សម្រាប់កុមារ និងមនុស្សវ័យជំទង់។
ស្ត្រីមានផ្ទៃពោះ ឬកំពុងបំបៅដោះកូន
វ៉ាក់សាំង COVID-19 មានសុវត្ថិភាព ប្រសិនបើអ្នកមានផ្ទៃពោះ កំពុងបំបៅដោះកូន ឬគ្រោងមានផ្ទៃពោះ។ អ្នកអាចទទួលវ៉ាក់សាំងនៅដំណាក់កាលណាមួយនៃការមានផ្ទៃពោះ។
ស្វែងយលបន្ថែមអំពី ការមានផ្ទៃពោះ ការបំបៅដោះកូន និងវ៉ាក់សាំង COVID-19។
មនុស្សដែលមានពិការភាព
មនុស្សដែលមានពិការភាពប្រឈមនឹងហានិភ័យនៃជំងឺធ្ងន់ធ្ងរកាន់ច្រើនពី COVID-19 ហើយគួរតែចាក់វ៉ាក់សាំង។
ប្រសិនបើអ្នកត្រូវការជំនួយ ឬការគាំទ្របន្ថែម អ្នកអាចហៅទូរសព្ទទៅខ្សែទូរសព្ទជំនួយ Disability Gateway Helpline តាមលេខ 1800 643 787។ ពួកគេអាចធ្វើការកក់សម្រាប់អ្នកបាន។
ប្រសិនបើអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់ សូមទូរសព្ទទៅ Translating and Interpreting Service (សេវាបកប្រែផ្ទាល់មាត់ និងបកប្រែសរសេរ) តាមលេខ 131 450 ហើយស្នើសុំពួកគេដើម្បីទូរសព្ទទៅ Disability Gateway។
មនុស្សដែលមានបញ្ហាសុខភាពស្រាប់
មនុស្សដែលមានបញ្ហាសុខភាពស្រាប់ស្ថិតនៅក្នុងហានិភ័យនៃជំងឺធ្ងន់ធ្ងរកាន់តែច្រើនពី COVID-19 ហើយគួរតែចាក់វ៉ាក់សាំង។
សូមនិយាយជាមួយអ្នកផ្ដល់សេវាថែទាំសុខភាពធម្មតារបស់អ្នកអំពីវ៉ាក់សាំងល្អបំផុតសម្រាប់ស្ថានភាពរបស់អ្នក។
កន្លែងដែលត្រូវទៅចាក់វ៉ាក់សាំង
អ្នកអាចទទួលបាន COVID-19 នៅឯ៖
- គ្លីនិកចាក់វ៉ាក់សាំង Commonwealth (កុំមិនវែល )
- កន្លែងគ្រូពេទ្យព្យាបាលជំងឺទូទៅដែលចូលរួម
- Aboriginal Controlled Community Health Services (សេវាសុខភាពគ្រប់គ្រងសហគមន៍ជនជាតិដើម Aboriginal)
- គ្លីនិកចាក់វ៉ាក់សាំងនៅតាមរដ្ឋ និងដែនដី និង
- ឱសថស្ថានដែលចូលរួម។
គ្រូពេទ្យព្យាបាលជំងឺទូទៅមិនអាចគិតថ្លៃអ្នកសម្រាប់វ៉ាក់សាំងបានទេ។
ដើម្បីរកមើលគ្លីនិកចាក់វ៉ាក់សាំងដែលជិតបំផុតរបស់អ្នក និងកក់ការចាក់វ៉ាក់សាំងរបស់អ្នក សូមប្រើ Vaccine Clinic Finder (ឧបករណ៍ស្វែងរកគ្លីនិកវ៉ាក់សាំង). ប្រសិនបើអ្នកត្រូវការបកប្រែផ្ទាល់មាត់តាមទូរសព្ទ ឬនៅនឹងកន្ឡែងនៅឯការណាត់ជួបវ៉ាក់សាំងរបស់អ្នក សូមហៅទូរសព្ទទៅ Translating and Interpreting Service (សេវាបកប្រែផ្ទាល់មាត់ និងបកប្រែសរសេរ) តាមលេខ 131 450។
ប្រសិនបអ្នកមិនាមានកាត Medicare
ប្រសិនបអ្នកមិនាមានកាត Medicare អ្នកអាចទទួលការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃនៅឯ៖
- គ្លីនិកចាក់វ៉ាក់សាំង Commonwealth (កុំមិនវែល )
- គ្លីនិកចាក់វ៉ាក់សាំងតាមរដ្ឋ ឬដែនដី
- ឱសថស្ថានដែលចូលរួម។
‘Hey Eva’ – Easy Vaccine Access (ងាយស្រួលទទួលបានវ៉ាក់សាំង)
EVA គឺជាសេវាកម្មហៅត្រឡប់ទៅវិញ ដើម្បីជួយមនុស្សដែលកក់វ៉ាក់សាំង COVID-19។ EVA បើកប្រតិបត្តិការពីម៉ោង 7 ព្រឹក ដល 10 ព្រឹក (ម៉ោង AEST), 7 ថ្ងៃ ក្នុងមួយសប្ដាហ៍។
ប្រសិនបើអ្នកត្រូវការជំនួយក្នុងការកក់វ៉ាក់សាំង COVID-19 សូមផ្ញើសារជាអត្ថបទទៅ ‘Hey EVA’ តាមលេខ 0481 611 382។
នៅពេលផ្ញើសារទៅ EVA អ្នកនឹងទទួលការឆ្លើយតបមួយដោយស្នើសុំ៖
- ទេ
- ភាសាដែលចង់បាន
- កាលបរិច្ឆេទ និងម៉ោងដែលចង់បាន
- លេខដែលហៅត្រឡប់ទៅវិញបានងាយបំផុត។
ប្រតិបត្តិករដែលមានការបណ្ដុះបណ្ដាលមកពី National Coronavirus Helpline នឹងហៅទូរសព្ទទៅអ្នកតាមម៉ោងកំណត់ ដើម្បីជយយកក់ការចាក់វ៉ាក់សាំង COVID-19 របស់អ្នក។
EVA ផ្ដល់ជូនព័ត៌មាន និងដំបូន្មានអំពីវ៉ាក់សាំង COVID-19 និងជំនួយ៖
- ក្នុងការផ្ដល់ព័ត៌មាន និងដំបូន្មានស្ដីពីវ៉ាក់សាំង COVID-19
- ក្នុងការជួយអ្នកឱ្យរកគ្លីនិកដើរចូលតែម្ដង
- ក្នុងការជួយអ្នកឱ្យរកការណាត់ជួបវ៉ាក់សាំងដែលសមស្រប
- ក្នុងការភ្ជាប់អ្នកជាមួយនឹងការគាំទ្រក្នុងការបកប្រែផ្ទាល់មាត់ដោយឥតគិតថ្លៃ។
នៅមុនពេលវ៉ាក់សំាង COVID-19 របស់អ្នក
ប្រសិនបើអ្នកមិនបានធ្វើដូច្នេះទេ សូមកក់ការណាត់ជួប។
ប្រសិនបើអ្នកមានកាត Medicare សូមពិនិត្យមើលព័ត៌មានលម្អិតរបស់អ្នកឱ្យមានបច្ចុប្បន្នភាព៖
- តាមរយៈ គណនីអនឡាញ Medicare របស់អ្នក តាមរយៈ myGov
- នៅក្នុង កម្មវិធី Express Plus Medicare
- តាមការហៅទូរសព្ទទៅ Services Australia។
អ្នកអាចត្រូវបានគេស្នើសុំឱ្យបំពេញទម្រង់បែបបទយល់ព្រមនៅមុនការណាត់ជួបរបស់អ្នក ឬប្រសិនបើអ្នកកំពុងធ្វើសេចក្ដីសម្រេចចិត្តក្នុងការចាក់វ៉ាក់សាំងសម្រាប់មនុស្សផ្សេងទៀត។
អាន ទម្រង់បែបបទយល់ព្រម។
អាន ព័ត៌មាន និងទម្រង់បែបបទយល់ព្រមសម្រាប់កុមារដែលមានអាយុ 5 ឆ្នាំ ទៅ 11 ឆ្នាំ។
ក្រោយវ៉ាក់សាំង COVID-19 របស់អ្នក
អ្នកនឹងត្រូវបានតាមដានមើលរយៈពេលយ៉ាងហោចណាស់ 15 នាទី ក្រោយការចាក់វ៉ាក់សាំងរបស់អ្នក ក្នុងករណីនៃប្រតិកម្មអាឡែហ្សីដោយកម្រ។ មនុស្សដែលផ្ដល់វ៉ាក់សាំងឱ្យអ្នកត្រូវបានបណ្ដុះបណ្ដាលដើម្បីឆ្លើយតបទៅប្រតិកម្មភ្លាមៗនានា។
ជាធម្មតា ផលប៉ះពាល់ពីវ៉ាក់សាំង COVID-19 គឺស្រាល ហើយបាត់ទៅវិញនៅក្នុងរយៈពេល 1 ទៅ 2 ថ្ងៃ។ ផលប៉ះពាល់ទូទៅ រួមមាន៖
- ការឈឺដៃនៅកន្លែងដែលម្ជុលបានចាក់ចូលទៅ
- ការអស់កម្លាំង
- ឈឺក្បាល
- ការឈឺសាច់ដុំ
- គ្រុនក្ដៅ និងគ្រុនរងារ។
ដូចជាមួយឱសថ ឬវ៉ាក់សាំងណាមួយដែរ អាចមានផលប៉ះពាល់ដោយកម្រ ឬផលប៉ះពាល់មិនបានដឹង។ ប្រសិនបើអ្នកគិតថាអ្នកកំពុងមានផលប៉ះពាល់ធ្ងន់ធ្ងរ សូមទាក់ទងអ្នកជំនាញថែទាំសុខភាពរបស់អ្នក ឬទាក់ទងទៅខ្សែទូរសព្ទជំនួយវីរុសកូរ៉ូណាថ្នាក់ជាតិ (National Coronavirus Helpline)។
ប្រសិនបើអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់ សូមហៅទូរសព្ទទៅខ្សែទូរសព្ទជំនួយវីរុសកូរ៉ូណាថ្នាក់ជាតិ (National Coronavirus Helpline) និងជ្រើសរើស ជម្រើសទី 8។
ភស្តុតាងនៃការចាក់វ៉ាក់សាំង
អ្នកអាចទទួលបានភស្តុតាងនៃការចាក់វ៉ាក់សាំង COVID-19 របស់អ្នកតាមរយៈការចូលទៅក្នុងសេចក្ដីថ្លែងប្រវត្តិនៃការចាក់ថ្នាំបង្ការ (Immunisation History Statement) របស់អ្នក។
តើអ្នកអាចចូលប្រើប្រាស់សេចក្ដីថ្លែងប្រវត្តិនៃការចាក់ថ្នាំបង្ការ (Immunisation History Statement) របស់អ្នក៖
- តាមអនឡាញ ដោយបង្កើត គណនី myGov ផ្ទាល់ខ្លួនរបស់អ្នក ហើយបន្ទាប់មកចូលទៅក្នុង គណនី Medicare អនឡាញរបស់អ្នក
- តាមរយៈកម្មវិធីទូរសព្ទចល័ត Express Plus Medicare mobile app។
ប្រសិនបើអ្នកមិនមានកាត Medicare ឬមិនមានសិទ្ធិចូលប្រើប្រាស់គណនី myGov ទេ អ្នកអាចចូលប្រើប្រាស់សេចក្ដីថ្លែងប្រវត្តិនៃការចាក់ថ្នាំបង្ការ (Immunisation History Statement) របស់អ្នកបានដោយ៖
- ស្នើសុំអ្នកផ្ដល់សេវាចាក់វ៉ាក់សាំងរបស់អ្នក ដើម្បីបោះពុម្ពវាមួយច្បាប់សម្រាប់អ្នក
- ហៅទូរសព្ទទៅខ្សែទូរសព្ទសាកសួរ Australian Immunisation Register តាមលេខ 1800 653 809 (8 ព្រឹក – 5 ល្ងាច ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ ម៉ោង AEST) និងស្នើសុំឱ្យពួកគេផ្ញើសេចក្ដីថ្លែងរបស់អ្នកទៅអ្នកតាមបញ្ញើប្រៃសណិយ៍។ វាចំណាយពេលរហូតដល់ 14 ថ្ងៃដើម្បីទៅដល់បញ្ញើប្រៃសណីយ៍។
សម្រាប់ព័ត៌មានបន្ថែមស្ដីពីរបៀបដើម្បីទទួលបានភស្តុតាងនៃការចាក់វ៉ាក់សាំង COVID-19 របស់អ្នក សូមមើល គេហទំព័ររបស់ Services Australia។
កន្លែងដែលត្រូវទៅសម្រាប់ព័ត៌មានដែលទុកចិត្ត
ជាការសំខាន់ដែលត្រូវបន្តទទួលព័ត៌មានអំពី COVID-19 និងកម្មវិធីចាក់វ៉ាក់សាំង COVID-19 តាមរយៈប្រភពនានាដែលទុកចិត្ត និងផ្លូវការ។
ចម្លើយចំពោះសំណួរទូទៅស្ដីពីវ៉ាក់សាំង COVID-19 មាន 63 ភាសា។
អានព័ត៌មានអំពី COVID-19 ជាភាសារបស់អ្នក។