The government is now operating in accordance with the Guidance on Caretaker Conventions, pending the outcome of the 2025 federal election.

ការធ្វើតេស្តរក COVID-19

ការធ្វើតេស្តមុនមានន័យថា ប្រសិនបើអ្នកមាន COVID-19 , អ្នកជៀសវាងធ្វើឱ្យវីរុសរីកសាយភាយទៅអ្នកណាផ្សេងទៀត។

ពេលដែលត្រូវធ្វើតេស្ត

អ្នកគួរធ្វើតេស្ត ប្រសិនបើអ្នកមាន រោគសញ្ញា ណាមួយនៃ COVID-19។

ប្រភេទនៃការធ្វើតេស្ត COVID-19

មានការធ្វើតេស្ត 2 ប្រភេទ ដែលអាចតាមរកឃើញ ប្រសិនបើអ្នកមានវីរុស
COVID-19៖

  1. ការធ្វើតេស្តខ្លួនឯង អង់ទីហ៊្សែនរហ័ស (RATs)
  2. ប្រតិកម្មជាខ្សែសង្វាក់ប៉ូលីមេរ៉ាស (PCR ឬ RT-PCR)

ស្វែងយល់បន្ថែមអំពី របៀបដែលការធ្វើតេស្ត COVID-19 ដំណើរការ

កន្លែងដែលទទួលបានការធ្វើតេស្ត

អ្នកអាចធ្វើតេស្ត RAT នៅផ្ទះ។ ឱសថស្ថាន ឬហាងលក់រាយនានា រួមមានផ្សារទំនើបសំខាន់ៗ និងស្ថានីយ៍ប្រេងមួយចំនួន ដែលលក់ កញ្ចប់ធ្វើតេស្តទាំងនេះ។

អានការណែនាំអំពី៖

ដើម្បីទទួលការធ្វើតេស្ត PCR, អ្នកនឹងត្រូវការទាក់ទង GP របស់អ្នក សម្រាប់ការបញ្ជូនបន្ត ឬទៅគ្លីនិកធ្វើតេស្ត COVID-19 ប្រសិនបើគ្លីនិក ទាំងនោះមាននៅក្នុងរដ្ឋ ឬដែនដីរបស់អ្នក។

ចូលមើល ក្រសួងសុខាភិបាលនៅតាមតំបន់ របស់អ្នកសម្រាប់បញ្ជីនៃគ្លីនិកធ្វើតេស្តដែលនៅជិតអ្នក។

Date last updated:

Help us improve health.gov.au

If you would like a response please use the enquiries form instead.