អំពី COVID រយៈពេលយូរ
ពាក្យ 'COVID រយៈពេលយូរ' ជាទូទៅត្រូវបានប្រើប្រាស់ដើម្បីពណ៌នាទាំង៖
- រោគសញ្ញាដែលកើតមានជាបន្តនៃ COVID-19 – រោគសញ្ញា COVID-19 ចប់ទៅយូរជាង 4 សប្ដាហ៍
- លក្ខខណ្ឌមុន COVID-19/អាការៈនៃរោគ – រោគសញ្ញា COVID-19 ក្រោយ 12 សប្ដាហ៍ ដែលមិនត្រូវបានពន្យល់បានដោយរោគវិនិច្ឆ័យផ្សេងទៀត។
COVID រយៈពេលយូរ អាចបង្ហាញឱ្យឃើញខុសៗគ្នានៅក្នុងចំណោមមនុស្សខុសគ្នា ហើយរោគសញ្ញាអាចមានចាប់ពីស្រាលដល់ធ្ងន់ធ្ងរ។
រោគសញ្ញា COVID រយៈពេលយូរ
រោគសញ្ញាទូទៅបំផុតដែលបានរាយការណ៍ជាមួយនឹង COVID រយៈពេលយូរ គឺ៖
- អស់កម្លាំង (ភាពអស់កម្លាំង)
- ដង្ហើមខ្លី
- បញ្ហាជាមួយនឹងការចងចាំ និងការផ្ដោតអារម្មណ៍របស់អ្នក (‘ខួរក្បាលច្របូកច្របល់’)។
រោគសញ្ញាដទៃទៀត រួមមាន៖
- ការញ័របេះដូង ការឈឺចាប់ទ្រូង ឬការតឹងទ្រូង
- ក្អក
- ការផ្លាស់ប្ដូររសជាតិ ឬក្លិន
- ការឈឺចាប់សន្លាក់ និងឈឺសាច់ដុំ
- ឈឺចាប់ដូចខ្ទាស់ម្ជុល និងចាក់ម្ជុល
- បញ្ហាក្នុងការដេក (ជំងឺដេកមិនលក់)
- ការផ្លាស់ប្ដូរអារម្មណ៍ផ្លូវចិត្ត (ព្្រួយបារម្ភ ការថប់អារម្មណ៍ ឬជំងឺ/ការធ្លាក់ទឹកចិត្តកើនឡើង)
- វិលមុខ
- ឈឺក្បាល
- គ្រុនក្ដៅកម្រិតកាន់តែទាប
- កន្ទួលស្បែក ជ្រុះសក់
- រមួលចង្អោរ រាករូស ឈឺក្រពះ បាត់បង់ការឃ្លាន។
រោគសញ្ញាក្នុងចំណោមកុមារ រួមមាន៖
- រោគសញ្ញាអារម្មណ៍ផ្លូវចិត្ត
- អស់កម្លាំង
- បញ្ហាក្នុងការដេក។
កត្តាហានិភ័យសម្រាប់ COVID រយៈពេលយូរ
COVID រយៈពេលយូរ កាន់តែទំនងជាកើតលោះងក្នុងចំណោមនុស្ស នរណាជា៖
- មនុស្សមិនបានចាក់វ៉ាក់សាំង
- ធ្លាប់មានជំងឺធ្ងន់ធ្ងរជាមួយ COVID-19 , រួមមានអ្នកទាំងនោះ នរណាជា ដែលបានត្រូវសម្រាកព្យាបលនៅមន្ទីរពេទ្យ ឬត្រូវការថែទាំបន្ទាន់
- ធ្លាប់មានស្ថានភាព ឬជំងឺរដែលមានបញ្ជាក់នៅមុន COVID-19 ដូចជាសម្ពាធឈាមខ្ពស់ ជំងឺសួតរុំារ៉ៃ ជំងឺទឹកនោមផ្អែម និងភាពធាត់។
ការទទួលបានការព្យាបាលសម្រាប់ COVID រយៈពេលយូរ
ប្រសិនបើអ្នកព្រួយបារម្ភអំពីរោគសញ្ញាដែលកើតមានជាបន្ត ក្រោយអ្នក មាន COVID-19 អ្នកគួរអាចទាក់ទងវេជ្ជបណ្ឌិតរបស់អ្នក សម្រាប់ការពិនិត្យមើលផ្នែកវេជ្ជសាស្ត្រ។
គ្មានការធ្វើតេស្តសម្រាប់ COVID រយៈពេលយូរទេ។ វេជ្ជបណ្ឌិតរបស់អ្នកនឹងសួរ អំពីរោគសញ្ញារបស់អ្នក និងផលប៉ះពាល់ដែលរោគសញ្ញាទាំងនោះមានលើជីវិត របស់អ្នក។ ពួកគេអាចណែនាំនូវការធ្វើតេស្តមួយចំនួនដើម្បីកំណត់ពីបុព្វហតុដែល អាចកើតមាននៃរោគសញ្ញារបស់អ្នក និងបដិសេធលក្ខខណ្ឌដទៃទៀត។
មិនមានការព្យាបាល ឬឱសថតែមួយដើម្បីព្យាបាល COVID រយៈពេលយូរទេ។ វេជ្ជបណ្ឌិតរបស់អ្នកនឹងនិយាយជាមួយអ្នកអំពីការថែទាំ និងការគាំទ្រដែល អ្នកអាចត្រូវការ។ ពួកគេអាចផ្ដល់ឱ្យអ្នកនូវដំបូន្មានអំពី៖
- ការតាមដាន និងការគ្រប់គ រងរោគសញ្ញារបស់អ្នកនៅផ្ទះ ដូចជាតាមរយៈការប្រើប្រាស់ សៀវភៅកំណត់ត្រារោគសញ្ញា
- រោគសញ្ញាដែលត្រូវការការថែទាំផ្នែកវេជ្ជសាស្ត្រ (ដូចជារោគសញ្ញាថ្មី ឬរោគសញ្ញាកាន់តែអាក្រក់) និងកន្លែងដែលត្រូវស្វែងរកការថែទាំ ប្រសិនបើអ្នកជួបប្រទះរោគសញ្ញាទាំងនេះ
- អ្វីខ្លះដែលនឹងរំពឹងទុកក្នុងប៉ុន្មានសប្ដាហ៍ និងខែ បន្ទាប់ពី COVID-19
- ការគាំទ្រសម្រាប់អន្តរាគមន៍លើរបៀបរស់នៅដូចជាអាហារូបត្ថម្ភ សកម្មភាពផ្នែករាងកាយ និងការពិគ្រោះយោបល់។
ប្រសិនបើរោគសញ្ញាកំពុងមានផលប៉ះពាល់ធំលើជីវិតរបស់អ្នក អ្នកអាចត្រូវគេបញ្ជូនបន្តទៅអ្នកឯកទេស ឬសេវានីតិសម្បទាដែល អាចជួយគ្រប់គ្រងរោគសញ្ញារបស់អ្នក និងជួយឱ្យអ្នកជាសះស្បើយឡើងវិញ។
ការជាសះស្បើយឡើងវិញពី COVID រយៈពេលយូរ
ពេលវេលានៃការជាសះស្បើយឡើងវិញនឹងខុសគ្នាសម្រាប់មនុស្សម្នាក់ៗ ហើយរោគសញ្ញារបស់អ្នកអាចប្រែប្រួលទៅតាមពេល។ មនុស្សភាគច្រើននឹង ជាសះស្បើយឡើងវិញនៅក្នុងរយៈពេល 3 ខែ ទៅ 4 ខែ។ ទោះបីយ៉ាងណាក៏ដោយ មនុស្សខ្លះ រោគសញ្ញាអាចចប់ទៅកាន់តែយូរ។
ការការពារខ្លួនអ្នកផ្ទាល់ពី COVID រយៈពេលយូរ
វិធីដ៏ល្អបំផុតដើម្បីការពារ COVID រយៈពេលយូរ គឺ ការពារខ្លួនអ្នកផ្ទាល់ពីការឆ្លងរោគ។
បន្តទទួលបានបច្ចុប្បន្នភាពជាមួយនឹងការចាក់វ៉ាក់សាំង COVID-19 របស់អ្នកអាចជួយទប់ស្កាត់ការឆ្លង COVID-19 និងការពារប្រឆាំងទល់នឹងជំងឺធ្ងន់ធ្ងរ។ មនុស្ស នរណាជា ដែលបានចាក់វ៉ាក់សាំង ទំនងជារាយការណ៍ថាមាន COVID រយៈពេលយូរតិចជាង បើប្រៀបធៀបទៅនឹង មនុស្ស នរណាជា ដែលមិនបានចាក់វ៉ាក់សាំង។
ការឆ្លើយតបរបស់រដ្ឋាភិបាល
បន្ទាប់ពីការយោងនៅថ្ងៃទី 1 ខែកញ្ញា ឆ្នាំ 2022 ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងការថែទាំមនុស្សចាស់, សមាជិកសភាមានកេរ្តិ៍ឈ្មោះ Mark Butler, គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាស្ដីពីសុខាភិបាល ការថែទាំមនុស្សចាស់ និងកីឡា បានស៊ើអង្កេត ព្រមទាំងនឹងរាយការណ៍លើ COVID រយៈពេលយូរ និងការឆ្លង COVID-19 ដដែលឡើងវិញ។
ព័ត៌មានបន្ថែម
- ការទទួលបានជំនួយសម្រាប់COVID រយៈពេលយូរ
- ការយល់ដឹងអំពីរោគសញ្ញាក្រោយ COVID-19 និង COVID រយៈពេលយូរ
- Royal Australian College of General Practitioners (រាជមហាវិទ្យាល័យនៃគ្រូពេទ្យព្យាបាលជំងឺទូទៅអូស្ត្រាលី), ធនធានអ្នកជំងឺ៖ ការកគ្រប់គ្រងរោគសញ្ញាក្រោយ COVID-19
- National Clinical Evidence Taskforce COVID-19 (ក្រុមការងារស្វែងរក ភស្តុតាងគ្លីនិកថ្នាក់ជាតិ COVID-19), គោលការណ៍ណែនាំអូស្ត្រាលី សម្រាប់ការថែទាំគ្លីនិកដល់មនុស្សដែលមាន COVID-19។