តើអ្វីទៅវេជ្ជបញ្ជារយៈពេល 60 ថ្ងៃ? - គំនូរជីវចល

ឱសថ PBS ស្ទើរតែ 300 មុខ ឥឡូវនេះអាចចេញវេជ្ជបញ្ជាសម្រាប់រយៈពេល 60 ថ្ងៃ។ សូមសួរវេជ្ជបណ្ឌិតរបស់អ្នកថាតើវេជ្ជបញ្ជារយៈពេល 60 ថ្ងៃ វាត្រឹមត្រូវសម្រាប់អ្នកឬអត់។

1:09

ចាប់ពីថ្ងៃទី 1 ខែកញ្ញា ឆ្នាំ 2024 វេជ្ជបញ្ជារយៈពេល 60 ថ្ងៃអាចរកបានសម្រាប់ឱសថស្ទើរតែ 300 មុខដែលចុះក្នុងបញ្ជីគម្រោងការជំនួយផ្នែកឱសថ ឬ PBS។ 

អ្នកជំនាញសុខភាពអាចចេញវេជ្ជបញ្ជារយៈពេល 60 ថ្ងៃសម្រាប់ការផ្គត់ផ្គង់ឱសថទាំងនេះ ប្រសិនបើពួកគេគិតថាវាសមស្របនឹងស្ថានភាពសុខភាពរបស់អ្នក។ 

ក្នុងករណីជាច្រើន វេជ្ជបញ្ជារយៈពេល 60 ថ្ងៃមានន័យថាអ្នកអាចទិញឱសថក្នុងតម្លៃសម្រាប់រយៈពេល 60 ថ្ងៃ ពីវេជ្ជបញ្ជាតែមួយ។ 

ជាមួយនឹងវេជ្ជបញ្ជារយៈពេល 60 ថ្ងៃ អ្នកនឹងមិនចាំបាច់ទៅជួបវេជ្ជបណ្ឌិតរបស់អ្នកដើម្បីបន្តវេជ្ជបញ្ជារបស់អ្នកជាញឹកញាប់ ឬអញ្ជើញទៅឱសថស្ថានជាញឹកញាប់នោះទេ។ 

វានឹងជួយសន្សំសំចៃពេលវេលា និងកាត់បន្ថយថ្លៃធ្វើដំណើរសម្រាប់មនុស្សគ្រប់រូប ប៉ុន្តែជាពិសេសប្រជាជននៅតំបន់ដាច់ស្រយាល។ 

វាក៏នឹងឱ្យអ្នកជំនាញសុខភាពមានពេលសម្រាប់ការណាត់ជួបបន្ទាន់បន្ថែមទៀតផងដែរ។ 

ប្រាក់ដែលបានរដ្ឋាភិបាលសន្សំបានពីការផ្លាស់ប្តូរនេះកំពុងត្រូវបានវិនិយោគឡើងវិញទៅក្នុងឱសថស្ថានសហគមន៍នានា។ 

ដើម្បីពិនិត្យមើលថាតើឱសថរបស់អ្នកមានចុះក្នុងបញ្ជីសម្រាប់វេជ្ជបញ្ជារយៈពេល 60 ថ្ងៃឬអត់ សូមចូលទៅកាន់គេហទំព័រ health.gov.au/cheapermedicines ហើយពិគ្រោះជាមួយអ្នកជំនាញសុខភាពរបស់អ្នក ដើម្បីឱ្យបានដឹងថាវាត្រឹមត្រូវសម្រាប់អ្នកឬអត់។  

Video type:
Advertisement
Publication date:
Date last updated:
Tags: 

Help us improve health.gov.au

If you would like a response please use the enquiries form instead.