ការកាត់បន្ថយការទូទាត់ប្រាក់រួមគ្នាដោយអ្នកជំងឺទូទៅ - គំនូរជីវចល

នៅក្នុងវីដេអូគំនូរជីវចលនេះ អ្នកនឹងរៀនដឹងពីរបៀបដែលការទូទាត់ប្រាក់រួមគ្នារបស់ PBS បានកាត់បន្ថយមកត្រឹម $25 ដោយជួយមនុស្សដែលមានប័ណ្ណ Medicare សន្សំបានប្រាក់រៀងរាល់ពេលដែលពួកគេទិញឱសថណាមួយដែលមានវេជ្ជបញ្ជា។ ចូរពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬឱសថការីរបស់អ្នក ដើម្បីស្វែងយល់ពីរបៀបដែលអ្នកអាចសន្សំប្រាក់លើឱសថរបស់អ្នក។

1:14

ការកាត់បន្ថយការទូទាត់ប្រាក់រួមគ្នាដោយអ្នកជំងឺទូទៅ 

គម្រោងការជំនួយផ្នែកឱសថ ឬ PBS ផ្តល់ឱ្យពលរដ្ឋអូស្ត្រាលីនូវលទ្ឋភាពចូលប្រើប្រាស់ឱសថតាមវេជ្ជបញ្ជាដែលមានការឧបត្ថម្ភធនច្រើនជាង 900 មុខសម្រាប់ស្ថានភាពសុខភាពជាច្រើន។ 

គម្រោងការជំនួយផ្នែកឱសថ 

ច្រើនជាង 900 មុខ 

 ដែលមានការឧបត្ថម្ភធន 

​ឱសថតាមវេជ្ជបញ្ជា 

នៅពេលអ្នកទិញឱសថដែលចុះក្នុងបញ្ជី PBS អ្នកបង់ចំនួនប្រាក់មួយផ្នែកដែលគេហៅថា ការទូទាត់ប្រាក់រួមគ្នាដោយអ្នកជំងឺ PBS។ 

ឱសថ 

 ដែលចុះក្នុងបញ្ជី PBS 

ការទូទាត់ប្រាក់រួមគ្នាដោយអ្នកជំងឺ PBS 

ការទូទាត់ប្រាក់រួមគ្នាក្នុងកម្រិតអតិបរមា សម្រាប់ឱសថ PBS គឺ $25 ​ដោយធ្លាក់ចុះពី $31.60។ 

ការទូទាត់ប្រាក់រួមគ្នាក្នុងកម្រិតអតិបរមា 

ឱសថ PBS មួយចំនួននឹងមានតម្លៃតិចជាងនេះ។ 

ការផ្លាស់ប្តូរទាំងនេះអនុវត្តចំពោះមនុស្សទាំងអស់ដែលមានប័ណ្ណ Medicare ហើយជួយអ្នកសន្សំប្រាក់រៀងរាល់ពេលដែលអ្នកទិញឱសថណាមួយ​ដែល​មាន​វេជ្ជបញ្ជា។ 

សន្សំប្រាក់ 

 វេជ្ជបញ្ជា 

សម្រាប់អ្នកកាន់ប័ណ្ណសម្បទាន Commonwealth ការទូទាត់ប្រាក់រួមគ្នាដោយអ្នកជំងឺ PBS ត្រូវបានកំណត់នៅត្រឹម $7.70 រហូតដល់ឆ្នាំ 2030 – ដូច្នេះអ្នកដឹងថាឱសថអ្វីខ្លះនឹងត្រូវចំណាយក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ 

ថ្ងៃទី 1 ខែមករា 

ប្រសិនបើអ្នកមានស្ថានភាពសុខភាពរ៉ាំរ៉ៃជាប់ជាបន្ត ដោយមិនប្រែប្រួល អ្នកក៏អាចមានសិទ្ធិទទួលបានវេជ្ជបញ្ជារយៈពេល 60 ថ្ងៃផងដែរ ដោយទទួលបានឱសថពីរដងពីវេជ្ជបញ្ជាតែមួយ។ 

ស្ថានភាពរ៉ាំរ៉ៃ ជាប់ជាបន្ត​ដោយមិនប្រែប្រួល  

30 ថ្ងៃ 

វេជ្ជបញ្ជារយៈពេល 60 ថ្ងៃ 

60 ថ្ងៃ 

ទាំងនេះគ្រាន់តែជាវិធីមួយចំនួនដែល PBS ជួយមនុស្សកាន់តែច្រើន ដើម្បីមានលទ្ធភាពចូលប្រើប្រាស់ឱសថដែលមានតម្លៃថោកជាង។ 

 (PBS logo) ជួយ 

មនុស្សកាន់តែច្រើន 

ដើម្បីមានលទ្ធភាពចូលប្រើប្រាស់ 

ឱសថមានតម្លៃថោកជាង 

 ចំពោះព័ត៌មានបន្ថែមអំពីរបៀបសន្សំប្រាក់លើឱសថតាមវេជ្ជបញ្ជា សូមចូលទៅកាន់គេហទំព័រ health.gov.au/cheapermedicines ឬពិគ្រោះជាមួយអ្នកជំនាញសុខភាព ឬឱសថការីរបស់អ្នក។ 

 

Video type:
Story
Publication date:
Date last updated:
Tags: 

Help us improve health.gov.au

If you would like a response please provide an email address. Your email address is covered by our privacy policy.