ការយល់ដឹងអំពីការគិតថ្លៃព្យាបាលផ្ទាល់ពីរដ្ឋរបស់ Medicare

វីដេអូនេះពន្យល់ពីរបៀបដែលការគិតថ្លៃព្យាបាលផ្ទាល់ពីរដ្ឋដំណើរការ សម្រាប់អ្នកជំងឺដែលបានចុះឈ្មោះក្នុង Medicare ក៏ដូចជាជំហាននានាដើម្បីធ្វើការទាមទារនៅពេលមន្ទីរអ្នកជំនាញពិនិត្យព្យាបាលរោគទូទៅមិនគិតថ្លៃព្យាបាលផ្ទាល់ពីរដ្ឋ។

0:46

[Super]: ការយល់ដឹងអំពីការគិតថ្លៃព្យាបាលផ្ទាល់ពីរដ្ឋរបស់ Medicare

[VO]: ការគិតថ្លៃព្យាបាលផ្ទាល់ពីរដ្ឋមានន័យថា អ្នកមិនត្រូវបង់ថ្លៃសេវាកម្មវេជ្ជសាស្ត្រពីអ្នកជំនាញសុខភាពរបស់អ្នកទេ។

[Super]: Medicare

[Super]: ការទាមទារការគិតថ្លៃព្យាបាលផ្ទាល់ពីរដ្ឋ

[VO]: Medicare ផ្តល់ការគាំពារពេញលេញ ដោយផ្តល់នូវមធ្យោបាយដើម្បីចូលប្រើប្រាស់ការថែទាំសុខភាពដោយគ្មានការចំណាយផ្ទាល់ចេញពីហោប៉ៅ។

[VO]: នរណាម្នាក់ដែលបានចុះឈ្មោះក្នុង Medicare អាចចូលប្រើប្រាស់ការគិតថ្លៃព្យាបាលផ្ទាល់ពីរដ្ឋ ប្រសិនបើអ្នកផ្តល់សេវាកម្មថែទាំសុខភាពរបស់ពួកគេផ្តល់ជូននូវជម្រើសនេះ។

[VO]: ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកគិតថ្លៃព្យាបាលផ្ទាល់ពីរដ្ឋនោះមានន័យថា Medicare គាំពារសេវាកម្មពេញលេញ ហើយអ្នកមិនត្រូវបង់អ្វីទាំងអស់។

[VO]: ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកមិនគិតថ្លៃព្យាបាលផ្ទាល់ពីរដ្ឋទេ អ្នកអាចធ្វើការទាមទារពី Medicare បន្ទាប់ពីអ្នកបានបង់ប្រាក់សម្រាប់សេវាកម្មនេះរួច។

[Super]: បង្កាន់ដៃ

[Super]: ការទាមទារលើការចំណាយផ្នែកវេជ្ជសាស្រ្តព្យាបាល

[VO]: អាចនឹងមានការចំណាយផ្ទាល់ចេញពីហោប៉ៅ។

Video type:
Story
Publication date:
Date last updated:

Help us improve health.gov.au

If you would like a response please provide an email address. Your email address is covered by our privacy policy.