ការគិតថ្លៃព្យាបាលផ្ទាល់ពីរដ្ឋមានន័យថា
អ្នកមិនបង់អ្វីទាំងអស់នៅពេលអ្នកទៅជួប GP។
Medicare ផ្ដល់ការគាំពារពេញលេញលើថ្លៃសេវាកម្មនោះ
ដោយមានការយល់ព្រមពីអ្នក
ដូច្នេះអ្នកមិនបង់អ្វីទាំងអស់។
ការនេះអាចជួយអ្នក និងគ្រួសាររបស់អ្នកសន្សំបានប្រាក់រាប់រយដុល្លារក្នុងមួយឆ្នាំៗ
លើថ្លៃចំណាយផ្ទាល់ចេញពីហោប៉ៅ។
GPs ឥឡូវនេះនឹងទទួលបានមូលនិធិបន្ថែមពី Medicare
ពេលណាពួកគេគិតថ្លៃព្យាបាលផ្ទាល់ពីរដ្ឋ សម្រាប់អ្នកជំងឺដែលមានសិទ្ឋិទទួល Medicare។
មន្ទីរព្យាបាលរបស់ GP ដែលចូលរួមក្នុងកម្មវិធី
លើកទឹកចិត្តដល់មន្ទីរអ្នកជំនាញសុខភាព ដែលគិតថ្លៃព្យាបាលផ្ទាល់ពីរដ្ឋ
ចំពោះអ្នកជំងឺដែលមានសិទ្ឋិទទួល Medicare សម្រាប់សេវាកម្មនានាដែលមានសិទ្ធិទទួល។
សេវាកម្មនានារបស់ GP ដែលជាទូទៅគិតថ្លៃព្យាបាលផ្ទាល់ពីរដ្ឋ
រួមមានការពិគ្រោះយោបល់ដោយការជួបផ្ទាល់
ឬការពិនិត្យសុខភាពតាមទូរសព្ទ (telehealth),
ផែនការគ្រប់គ្រងជំងឺរ៉ាំរ៉ៃ និងការពិនិត្យឡើងវិញ ផែនការព្យាបាលសុខភាពផ្លូវចិត្ត និងការវាយតម្លៃសុខភាព។
កុំពន្យារពេលក្នុងការទទួលការថែទាំសុខភាពដែលអ្នក និងគ្រួសាររបស់អ្នកត្រូវការ។
ជាមួយនឹងការគិតថ្លៃព្យាបាលផ្ទាល់ពីរដ្ឋ Medicare បានទទួលវិក្កយបត្រ។
ដើម្បីស្វែងរក GP ដែលគិតថ្លៃព្យាបាលផ្ទាល់ពីរដ្ឋដែលនៅជិតអ្នក
សូមចូលទៅកាន់គេហទំព័រ health.gov.au/bulkbilling.
To find a bulk billing GP near you visit health.gov.au/bulkbilling.