ការធ្វើដំណើរក្នុងស្រុកនៅក្នុងប្រទេសអូស្ត្រាលី
ពិនិត្យមើលគេហទំព័ររបស់ក្រសួងសុខាភិបាលនៅតាមតំបន់សម្រាប់ព័ត៌មានអំពីការធ្វើដំណើរទៅ៖
- រដ្ឋញូសោវែល (New South Wales)
- ដែនដីភាគខាងជើង (Northern Territory)
- រដ្ឋអូស្ត្រាលីខាងត្បូង (South Australia)
- រដ្ឋតាស្មានៀ (Tasmania)
- រដ្ឋវិចថូរៀ (Victoria)
- រដ្ឋអូស្ត្រាលីខាងលិច (Western Australia)
ការធ្វើដំណើរទៅបរទេស
COVID-19 បន្តចោទជាហានិភ័យសុខភាពនៅក្នុងប្រទេសអូស្ត្រាលី និងនៅបរទេស។ យើងណែនាំជាខ្លាំងឱ្យពាក់ម៉ាស់ និងបានចាក់វ៉ាក់សាំង ខណៈធ្វើដំណើរអន្តរជាតិ។ អ្នកគួរអនុវត្តការក្អក និងអនាម័យដៃឱ្យបានល្អ និងឃ្លាតរាងកាយពី អ្នកដទៃទៀតនៅកន្លែងណាដែលអាចធ្វើទៅបាន។
នៅប្រទេសខ្លះ ក្រុមហ៊ុនអាកាសចរណ៍ និងប្រតិបត្តិករនាវា អាចមាន លក្ខខណ្ឌតម្រូវនៃ COVID-19 សម្រាប់ការធ្វើដំណើរឱ្យដំណើរការ។ លក្ខខណ្ឌតម្រូវ ទាំងនេះអាចរួមមានការតម្រូវឱ្យមានលទ្ធផលធ្វើតេស្តនៅមុនពេលចេញដំណើរនៅឯច្រកចូលត្រួតពិនិត្យ នៅមុនអ្នកអាចឡើងជិះជើងហោះហើរ ឬកប៉ាល់របស់អ្នក បាន។ សូមពិនិត្យមើលក្ខខណ្ឌតម្រូវចូលទាំង៖
-
ប្រទេសដែលអ្នកកំពុងធ្វើដំណើរទៅកាន់ ឬសំចតឆ្លងកាត់
-
លក្ខខណ្ឌតម្រូវរបស់ក្រុមហ៊ុនអាកាសចរណ៍ និងប្រតិបត្តិករនាវា។
ធនធាននានា៖
ពលរដ្ឋអូស្ត្រាលីដែលត្រឡប់មកផ្ទះវិញ
ព្រំដែនប្រទេសអូស្ត្រាលីបើកចំហរ ហើយគ្មានលក្ខខណ្ឌតម្រូវរបស់ Australian Government ដើម្បី៖
- ផ្ដល់ភស្តុតាងនៃការធ្វើតេស្ត COVID-19 អវិជ្ជមាននៅពេលមកដល់ប្រទេសអូស្ត្រាលីទេ
- ផ្ដល់ភស្តុតាងនៃការចាក់វ៉ាក់សាំង COVID-19
- ពាក់ម៉ាស់ ទោះបីជារឿងនេះត្រូវបានលើកទឹកចិត្តឱ្យពាក់ក៏ដោយ។
ការធានារ៉ាប់រងក្នុងការធ្វើដំណើរ
ការធានារ៉ាប់រងក្នុងការធ្វើដំណើរគឺសំខាន់ ប្រសិនបើអ្នកធ្លាក់ខ្លួនឈឺដោយសារ COVID-19 នៅបរទេស។ ធ្វើឱ្យប្រាកដថាការធានារ៉ាប់រងរបស់អ្នក រួមមាន៖
- គោលដៅសំចតនានា
- ការរួមបញ្ចូលសម្រាប់ COVID-19
- ការបន្ថែមដទៃទៀតដូចជាការធានាជាក់លាក់សម្រាប់ដំណើរកម្សាន្តតាមកប៉ាល់។
គោលដៅខ្លះក៏តម្រូវឱ្យអ្នកធ្វើដំណើរមានការធានារ៉ាប់រងក្នុងការធ្វើដំណើរជាលក្ខខណ្ឌមួយនៃការចូល។
ការធ្វើដំណើរកម្សាន្តតាមកប៉ាល់
ពិនិត្យមើលជាមួយអ្នកផ្ដល់សេវាធ្វើដំណើរកម្សាន្តតាមកប៉ាល់ សម្រាប់លក្ខខណ្ឌតម្រូវក្នុងការធ្វើដំណើរថ្មីៗបំផុតសម្រាប់កប៉ាល់ និងគោលដៅរបស់អ្នក។
ការចាក់វ៉ាក់សាំង
គ្មានលក្ខខណ្ឌតម្រូវរបស់ Australian Government សម្រាប់អ្នកធ្វើដំណើរទាំងឡាយដែលត្រូវចាក់វ៉ាក់សាំង នៅពេលឡើងជិះនាវាដំណើរកម្សាន្តតាមកប៉ាល់ទេ។ ទោះបីយ៉ាងណាក៏ដោយយើងណែនាំ៖
- ការចាក់វ៉ាក់សាំង COVID-19, ពីព្រោះ អ្នកប្រឈមហានិភ័យនៃការចេញនូវ ជំងឺធ្ងន់ធ្ងរខ្លាំងបំផុត និង COVID-19 រយៈពេលយូរ ប្រសិនបើអ្នកមិនបាន ចាក់វ៉ាក់សាំង
- ពិចារណាឡើងវិញអំពីការធ្វើដំណើរតាមកប៉ាល់របស់អ្នក ប្រសិនបើអ្នកមិនបានចាក់វ៉ាក់សាំង។
ការផ្ទុះរាតត្បាតនៃជំងឺនៅលើកប៉ាល់ធ្វើដំណើរកម្សាន្ត
កប៉ាល់ធ្វើដំណើរកម្សាន្តនាំមកនូវហានិភ័យកាន់តែខ្ពស់សម្រាប់ការសាយភាយនៃជំងឺ ប្រៀបធៀបនឹងប្រភេទនៃការធ្វើដំណើរដទៃទៀត។ COVID-19 , គ្រុនផ្ដាសាយធំ និងជំងឺឆ្លងដទៃទៀតរីកសាយភាយងាយរវាងមនុស្សមនុស្សដែលកំពុងរស់នៅ និងទំនាក់ទំនងគ្នាក្នុងសង្គមនៅក្នុងកន្លែងរស់នៅជិតៗគ្នា។
ប្រសិនបើការផ្ទុះរាតត្បាតនៃ COVID-19 កើតឡើងនៅកប៉ាល់ជិះកម្សាន្តរបស់អ្នក អ្នកអាចត្រូវការ៖
- ធ្វើចត្តាឡីស័កនៅលើកប៉ាល់
- ចុះចេញពីកប៉ាល់ និងធ្វើតាមបទប្បញ្ញត្តិតាមតំបន់នៅក្នុងរដ្ឋ ឬដែនដី ឬប្រទេសដែលអ្នកស្ថិតនៅ។
នៅមុនពេលអ្នកធ្វើដំណើរ សូមពិនិត្យមើល ដំបូន្មានសម្រាប់អ្នកធ្វើដំណើរឆ្លាតវៃ នៅលើការកម្សាន្តតាមកប៉ាល់នានា។ ទាក់ទងទីភ្នាក់ងារធ្វើដំណើររបស់អ្នក ឬ ប្រតិបត្តិករការធ្វើដំណើរកម្សាន្តតាមកប៉ាល់សម្រាប់ព័ត៌មានជាក់លាក់ស្ដីអំពី ប្រូតូកូលសុវត្ថិភាពនៃ COVID-19 របស់ពួកគេ។
រដ្ឋាភិបាលនៃរដ្ឋ និងដែនដីមួយចំនួនបង្កើត និងធ្វើបច្ចុប្បន្នភាព លើ ប្រូតូកូលសុខភាពសម្រាប់ប្រតិប្តការ ដែលគាំទ្រដល់ការធ្វើដំណើរកម្សាន្តតាមកប៉ាល់នៅក្នុងប្រទេសអូស្ត្រាលី។
ប្រូតូកូលឧស្សាហកម្មធ្វើដំណើរកម្សាន្តតាមកប៉ាល់ក៏ជួយផងដែរដល់ការកាត់បន្ថយហានិភ័យនៃការឆ្លង COVID-19 នៅលើកប៉ាល់ធ្វើដំណើរកម្សាន្ត រួមមាន៖
- លក្ខខណ្ឌតម្រូក្នុងការចាក់វ៉ាក់សាំងសម្រាប់អ្នកធ្វើដំណើរ
- ផែនការគ្រប់គ្រងការផ្ទុះរាតត្បាតនៃជំងឺ
- ផែនការសុវត្ថិភាព COVID-19។
អ្នកធ្វើដំណើរអន្តរជាតិមកកាន់ប្រទេសអូស្ត្រាលី
ព្រំដែនប្រទេសអូស្ត្រាលីបើកចំហរ ហើយគ្មានលក្ខខណ្ឌតម្រូវរបស់ Australian Government ដើម្បី៖
- ផ្ដល់ភស្តុតាងនៃការធ្វើតេស្ត COVID-19 អវិជ្ជមាននៅពេលមកដល់ប្រទេសអូស្ត្រាលីទេ
- ផ្ដល់ភស្តុតាងនៃការចាក់វ៉ាក់សាំង COVID-19
- ពាក់ម៉ាស់ ទោះបីជារឿងនេះត្រូវបានលើកទឹកចិត្តឱ្យពាក់ក៏ដោយ។
ស្វែងយល់បន្ថែមអំពី ការចូល និងការចាកចេញ ប្រទេសអូស្ត្រាលី។