COVID-19 vaccination – Video – ដំណើរការនៃវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (How COVID-19 vaccines work)

In this video, in Khmer, Doctor Nick explains how COVID-19 vaccines work.

1:40

សួស្តី ខ្ញុំឈ្មោះ Dr Nicolas Tim ហើយខ្ញុំជាវេជ្ជបណ្ឌិត។

ខ្ញុំនឹងពន្យល់ពីវិធីដែលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដំណើរការ។

វ៉ាក់សាំងត្រូវបានគេចាក់ចូលក្នុងខ្លួនរបស់អ្នក។

វ៉ាក់សាំងមិនយកអ្វីចេញពីរាងកាយរបស់អ្នកទេ

ហើយវាមិនផ្លាស់ប្តូរហ្សែន ឬ DNA (ឌីអិនអេ) របស់អ្នកដែរ។

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បង្រៀនរាងកាយរបស់អ្នកឱ្យស្គាល់

ហើយប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩។ វាមិនមានផ្ទុកជំងឺកូវីដ-១៩ទេ

ហើយអ្នកក៏មិនអាចឆ្លងជំងឺកូវីដ-១៩ ពីការចាក់វ៉ាក់សាំងបានដែរ។

ផលប៉ះពាល់កម្រិតស្រាលនានាដូចជាឈឺក្បាល ឬឈឺសាច់ដុំ

មានន័យថាវ៉ាក់សាំងកំពុងដំណើរការហើយ។

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជួយការពារជំងឺធ្ងន់ធ្ងរ និងការស្លាប់។

មនុស្សគ្រប់រូបអាចបំពេញតួនាទីរបស់ពួកគេ ដើម្បីការពារក្រុមគ្រួសារ

និងសហគមន៍របស់ពួកគេដោយការចាក់វ៉ាក់សាំង។

សម្រាប់ព័ត៌មានបន្ថែមអំពីវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សូមចូលមើល

health.gov.au/covid19-vaccines ឬទូរស័ព្ទ

ទៅបណ្តាញទូរស័ព្ទជំនួយស្តីពីវីរុសកូរ៉ូណា លេខ 1800 020 080។

សម្រាប់សេវាកម្មបកប្រែភាសាសរសេរ និងនិយាយ សូមទូរស័ព្ទលេខ 131 450។

Video type:
Advertisement
Publication date:
Last updated:

Help us improve health.gov.au

If you would like a response please use the enquiries form instead.