COVID-19 vaccination – Video – ដំណើរការសុវត្ថិភាព / ការអនុម័ត (COVID-19 vaccine safety and approval process)

In this video, in Khmer, Doctor Nick provides information about the safety process that COVID-19 vaccines go through before being approved by the Therapeutic Goods Administration (TGA).

1:50

សួស្តី ខ្ញុំឈ្មោះ Dr Nicolas Tim ហើយខ្ញុំជាវេជ្ជបណ្ឌិត។

ខ្ញុំនឹងពន្យល់ពីវិធីដែលយើងដឹងថាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

របស់អូស្រ្តាលីមានសុវត្ថិភាព និងប្រសិទ្ធភាព។

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដែលបានអនុម័តឱ្យប្រើប្រាស់នៅក្នុងប្រទេសអូស្រ្តាលី

ត្រូវបានបង្កើតឡើងយ៉ាងឆាប់រហ័សតាមស្តង់ដារខ្ពស់ ព្រោះតែអ្នកស្រាវជ្រាវ

និងអ្នកវិទ្យាសាស្ត្រនៅទូទាំងពិភពលោកធ្វើការជាមួយគ្នា

ដោយមានការផ្ដល់មូលនិធិយ៉ាងច្រើន រួមផ្សំនឹងការប្រើបច្ចេកវិទ្យាថ្មីៗ។

ប្រទេសអូស្រ្តាលីមានស្តង់ដារសុវត្ថិភាព ប្រសិទ្ធភាព

និងផលិតកម្មតឹងរ៉ឹងសម្រាប់វ៉ាក់សាំង។

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩របស់ប្រទេសអូស្រ្តាលី

បានឆ្លងកាត់ការធ្វើតេស្តយ៉ាងតឹងរ៉ឹងរបស់ រដ្ឋបាលទំនិញព្យាបាល

ដែលមានន័យថា វ៉ាក់សាំងទាំងនេះមានសុវត្ថិភាព

និងមានប្រសិទ្ធភាពក្នុងការបង្ការមនុស្សពីការឈឺធ្ងន់ធ្ងរ

ហើយថែមទាំងរួចផុតពីការស្លាប់ទៀតផង។

វ៉ាក់សាំងទាំងនេះនឹងការពារអ្នក ក្រុមគ្រួសារ និងសហគមន៍របស់អ្នក។

សម្រាប់ព័ត៌មានបន្ថែមអំពីវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សូមចូលមើល

health.gov.au/covid19-vaccines ឬទូរស័ព្ទ

ទៅបណ្តាញទូរស័ព្ទជំនួយស្តីពីវីរុសកូរ៉ូណា លេខ 1800 020 080។

សម្រាប់សេវាកម្មបកប្រែភាសាសរសេរ និងនិយាយ សូមទូរស័ព្ទលេខ 131 450។

Video type:
Advertisement
Publication date:
Last updated:

Help us improve health.gov.au

If you would like a response please use the enquiries form instead.